ខេត្តកណ្តាល ដាក់អំពូលភ្លើងសូឡាបំភ្លឺផ្លូវជូនប្រជាពលរដ្ឋរាប់រយបង្គោល

ព័ត៌មានសង្គមថ្ងៃពុធ ទី18 ខែមករា ឆ្នាំ2023 ម៉ោង 6:28 នាទី ល្ងាច

ដោយ សាវុឌ្ឍ

អំពូលភ្លើងសូឡារាប់រយដើម ត្រូវបានដាក់បំភ្លឺផ្លូវជូនប្រជាពលរដ្ឋក្នុងឃុំ ស្រុក សាលារៀន ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលជាអំណោយរបស់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តណ្តាល ។

នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ អ្នករាយការណ៍ព័ត៌មានមតិអ្នក បានឲ្យដឹងថា កាលពីក្នុងឆ្នាំ ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកយុទ្ធនាការដាក់អំពូលភ្លើងសូឡា នៅតាមទីប្រជុំជន ផ្លូវក្នុងភូមិ ឃុំ ស្រុកសាលារៀន មានដូចជា ស្រុកខ្សាច់កណ្តាល ស្រុកកោះធំ ស្រុកស្អាង មុខកំពូល ពញាឮ ក្រុងតាខ្មៅបានមួយចំនួនរួចរាល់ហើយ  ហើយសព្វថ្ងៃកំពុងបន្តដាក់នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ មានចំនួនបីភូមិ គឺភូមិក្បាលកោះ ភូមិកណ្តាលកោះ និងភូមិចុងកោះ ។ បង្គោលមានកម្ពស់ ៦ ម៉ែត្រ ត្រូវដាក់ក្នុងចន្លោះ ៣០ ម៉ែត្រមួយបង្គោល ។

ប្រជាពលរដ្ឋក្នុងភូមិនៃសង្កាត់កោះអន្លង់ចិន ក៏ដូចភូមិ ឃុំដទៃទៀត សប្បាយចិត្ត ត្រេកអរ ដែលមានភ្លើងបំភ្លឺចិញ្ចាចចិញ្ចែងក្នុងពេលរាត្រីនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិរបស់ពួកគាត់ ។ ពួកគាត់បានថ្លែងអំណរគុណ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលបានកសាងភូមិ ឃុំ មានសុវត្ថិភាពជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរស់នៅផ្តល់ក្តីកក់ក្តៅ និងសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម