អ្នកការទូតឥណ្ឌូនេស៊ី កត់សំគាល់ពីការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី20 ខែមករា ឆ្នាំ2023 ម៉ោង 1:39 នាទី ល្ងាច

អត្ថបទ តារារិទ្ធ៖

សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng)ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរា ជាណាចក្រកម្ពុជាដែលចប់អាណត្តិការ ទូតពីកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

នៅក្នុងជំនួបនេះឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានបង្ហាញការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋា ភិបាលកម្ពុជានិងប្រជាជនកម្ពុ ជាដែលទទួលជោគជ័យយ៉ាងត្រចះ ត្រចង់នៃកិច្ចប្រជុំកំពូលកំពូលអាស៊ានកន្លងទៅនិងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗផ្
ទៀត។

លោកបានបញ្ជាក់ថាភាពជោគជ័យនេះ បានជំរុញដល់ការលើកទឹកចិត្តដល់ប្រ ទេសឥណ្ឌូនេស៊ីបន្តវេនជាប្រធានអាស៊ា ននៅក្នុងឆ្នាំនេះ។ ជាមួយគ្នានេះលោក ឯកអគ្គរដ្ឋទូតក៏បានអបអរសាទរនិងជូនពរឲ្យកម្ពុជាបានជោគជ័យការរៀបចំប្រកួតស៊ីហ្គេម២០២៣នាពេលខាង មុខនេះទទួលបានជោគជ័យបន្តទៀត។

លោកក៏បានអបអរសាទរនិងកោតសរសើរព្រមទាំងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានសម្រេចដាក់ឈ្មោះផ្លូវពីរដោយយកឈ្មោះអតីតថ្នាក់ដឹកនាំឥណ្ឌូនេស៊ីគឺឯកឧត្តម ស៊ូកាណូ និងឯកឧត្តម អាលី អាតាស ដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ ។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថាឯកឧត្តម ស៊ូកាណូ និងឯកឧត្តម អាលី អាកាស គឺជាមេដឹកនាំឥណ្ឌូនេស៊ីពីររូបដែលបានធ្វើទំនាក់ទំនងល្អជាមួយប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជា ហើយបានលើកកម្ពស់នៅទំនាក់ទំនងរវាងប្រទេសទាំងពីរហើយឈ្មោះទាំងពីរនេះអាចជាការភស្តុតាងគ្រប់គ្រាន់សម្រាប់អ្នកជំនាន់ក្រោយបានរៀនសូត្រអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជានិងឥណ្ឌូនេស៊ីដែលធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីក៏បានអរគុណផងដែរចំពោះការចូលរួមឧបត្ថម្ភនានាដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹក នាំរបស់សម្ដេចបានជួយប្រជាជនឥណ្ឌូនេស៊ីដែលកំពុងរស់នៅនិងបំពេញការងារនៅប្រទេសកម្ពុជាបានទទួលចាក់វ៉ាក់សាំងកូវីដ១៩ និងសម្រួលការរស់នៅប្រកបដោយក្ដីសុខ។

លោកបានជម្រាបសម្តេចថារយៈពេលបួនឆ្នាំដែលបានបំពេញបេសកកម្មការ ទូតនៅប្រទេសកម្ពុជាលោកបានមើល ឃើញអំពីការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជាជាពិសេសលើសុខសន្ដិភាពស្ថិរភាពនិងការរីកចម្រើនយ៉ាងលឿន។

លោកបានអបអរសាទរចំពោះជោគជ័យដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចងើបពីវិបត្តិជំងឺកូវីដ១៩ ហើយក៏បានអបអរសាទររដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលមានរីកចម្រើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរទោះបីជាមានបញ្ហាជំងឺកូវីដ ១៩ យ៉ាងណាក៏ដោយ ។ លោកសង្ឃឹមថាក្រោយពីការបើកព្រំដែនឡើងវិញការហោះហើរត្រង់នឹងចាប់ផ្តើមនៅក្នុងពេលឆាប់ឆាប់ខាងមុខធ្វើឲ្យប្រជាជនមានទំនាក់ទំនងទៅវិញទៅមកសម្រួលដល់ការធ្វើដឹកជញ្ជូនទេសចរណ៍ពាណិជ្ជកម្ម រួមទាំងវិស័យផ្សេងៗទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណផងដែរចំពោះការវាយតម្លៃខ្ពស់ប្រកបដោយវិជ្ជមានដល់ការរីកចម្រើនប្រទេស កម្ពុជា ។ សម្តេចបានមានប្រសាសន៍ថា ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅនេះមិនអាចកាត់ផ្តាច់ ពីការជួយគាំទ្រពីប្រទេសភាគីឥណ្ឌូនេស៊ី និងបណ្ដាប្រទេសជាមិត្តជាពិសេស ឥណ្ឌូនេស៊ីបានគាំទ្រឲ្យប្រទេសទីម័រឡេស្តេ ចូល ជាសមាជិកអាស៊ានដែលអាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកផងដែរថាសម្ដេចផ្ទាល់បានគាំទ្រឲ្យទីម័រឡេស្តេបានចូលជាសមាជិកអាស៊ានតាំង ពីឆ្នាំ២០១១ មកម្ល៉េះដែលការខិតខំទាំងនេះបានសម្រេចដោយជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ។

សម្តេចក៏បានអរគុណដល់លោកឯក អគ្គរដ្ឋទូតនិងសហការីដែលបានជួយសម្រួលដល់ការលើកកម្ពស់ទំនាក់ ទំនងរវាងប្រទេសយើងទាំងពីរជាពិសេសឥណ្ឌូនេស៊ីបានជួយហ្វឹកហ្វឺនកងទ័ពកម្ពុជា។

សម្តេចបានបន្តថាឥណ្ឌូនេស៊ីបានចាប់ ផ្ដើមកសាងទំនាក់ទំនងជាមួយនឹងព្រះមហាក្សត្រព្រះបរមរតនកោដ្ឋហើយបន្តបន្ទាប់មកគឺទំនាក់ទំនងនេះបានពូនជ្រុំជាពិសេសឥណ្ឌូនេស៊ីក៏បានចូលរួមចំណែកស្វែងរកសន្តិភាពជូនកម្ពុជា តាម រយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលនាំឲ្យកម្ពុជាមានសន្តិភាព៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម