ហេតុអ្វីចូលឆ្នាំចិន វៀតណាមបែរជាប្រកាន់យក«សត្វឆ្មា» ជំនួសឆ្នាំថោះ «សត្វទន្សាយ» ?

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី22 ខែមករា ឆ្នាំ2023 ម៉ោង 7:49 នាទី ល្ងាច

ពីកាសែត REUTERS:

ដោយ សូរ្យសែង៖

គ្មានពាក្យអធិប្បាយបែបណា ដែលជនជាតិវៀតណាមប្រើសត្វ «ឆ្មា» ជំនួសសត្វទន្សាយ ក្រៅពីឆ្នាំសត្វទាំង ១២ គឺពេលចូលឆ្នាំ «ឆ្លូវ សត្វគោ» បែរជា​ យកសត្វក្របីជំនួសគោទៅវិញ?

លោក Ngo Huong Sang អ្នកស្រាវជ្រាវវប្បធម៌នៅទីក្រុងហាណូយបាននិយាយថា ហេតុផលមួយសម្រាប់ការជ្រើសរើសសត្វឆ្មានេះ អាចមកពីពាក្យទន្សាយនៅក្នុងឋានានុក្រមហោរាសាស្រ្តចិន បញ្ចេញសំឡេងជាភាសាចិនកុកងឺ វាស្តាប់ទៅស្រដៀងនឹងពាក្យវៀតណាមប្រែថា «ឆ្មា» ហើយ​ការ​ចិញ្ចឹម​ទន្សាយ​មិនមែន​ជា​រឿង​ធម្មតា​ទេ​នៅ​វៀតណាម ​អ្វី​ដែល​ប្រាកដ​គឺ​ជនជាតិ​វៀតណាមមិនពេញចិត្ត​ក្នុង​ការ​ផ្លាស់ប្តូរ​ទំនៀមទម្លាប់​របស់​ខ្លួន ។

ង្វៀន គីមជី ឈរថតរូបក្បែររូបសំណាកឆ្មាធំមួយនៅក្នុងឧទ្យានបាននិយាយថា «ឆ្មាមើលទៅធំជាង ព្រោះវាស្រដៀងនឹងខ្លាតូច» ។

មានរូបចម្លាក់ឆ្មា តុបតែងឡើងនៅតាមទីសាធារណៈមុនចូលឆ្នាំចិន ព្រមជាមួយនឹងរូបតុក្កតា និងឧបករណ៍ផ្សេងៗទៀត ដាក់លក់តាមចិញ្ចើមថ្នល់ ស្របពេលដែលហាងកាហ្វេខ្លះបានចិញ្ចឹមឆ្មា ទុកទាក់ទាញអតិថិជន ។

សម្រាប់ជនជាតិវៀតណាមភាគច្រើន ចាត់ទុកឆ្មាជាមិត្តល្អនៅក្នុងគ្រួសារ និងសម្រាប់ការពារដំណាំពីពពួកសត្វកកេរ ក៏ដូចជាបណ្តេញអំពើអាក្រក់ផងដែរ និងនាំមកនូវសំណាងល្អ ។

ទោះយ៉ាងណាក៏ដោយ សាច់ឆ្មានៅតែត្រូវបានគេរកឃើញនៅតាមជនបទ ទោះបីជាអាជ្ញាធរធ្វើយុទ្ធនាការបញ្ឈប់ការបរិភោគក៏ដោយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម