កូនស្រី គីម ជុង-អ៊ុន ៖ លេចមុខតាមឪពុក «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» (មានវីដេអូ)

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី16 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 6:52 នាទី ល្ងាច

ដោយ សូរ្យសែង 

ទាំងការចូលរួមប្រជុំ ទាំងការទៅទស្សនាទីតាំងអាវុធមីស៊ីល និងពិធីលៀងសាយភោជន៍នៃភ្ញៀវកម្រិតជាន់ខ្ពស់ផ្សេងៗ គេតែងសង្កេតឃើញកូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ហែរហមទៅជាមួយបិតា មាតា ជានិច្ច ពិសេសក្រសែភ្នែកពិភពលោក បានផ្តោតទៅលើការទៅចូលរួមក្នុងពិធីសំខាន់ខាងវិស័យយោធានៅក្នុងខែនេះ ។

ការប្រាកដខ្លួនរបស់នាងតូចនេះ ធ្វើឲ្យមានការសន្និដ្ឋានថា នាងអាចនៅក្នុងតំណែងមេដឹកនាំជាន់ខ្ពស់អ្វីមួយនៅក្នុងរបបផ្តាច់ការនៃកូរ៉េខាងជើង ។

កាលពីថ្ងៃពុធ ទី ១៤ កុម្ភៈកន្លងទៅ នាង​បាន​បង្ហាញ​ខ្លួន​ជាមួយ​លោក គីម នៅក្នុងក្បួនដង្ហែរយោធាដ៏ធំមួយ ដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានបង្ហាញ នាងបានដើរក្បួនជាមួយគាត់ និងម្តាយរបស់នាង រី សុលជូ នៅចំពោះមុខមេទ័ព ។

អ្វីដែលពិសេស ប្រទេសកូរ៉េខាងជើង បានចេញតែម ៥ ប្រភេទ ជារូបលោក គីម ជុងអ៊ុន ជាមួយកូនស្រី ជូ អេ ដាក់ឲ្យប្រើចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈនេះតទៅ ។

ពេញមួយថ្ងៃ លោកស្រី រី និងកូនស្រីរបស់លោកស្រីនៅជាមួយលោក គីម ក្នុងពេលដែលកំពុងផឹកស្រា ទទួលទានអាហារ  ក្នុងពិធីជប់លៀងដ៏ធំមួយ ក្នុងឱកាសប្រារព្ធខួបកំណើត៧៥ ឆ្នាំ នៃការស្ថាបនាកងទ័ពប្រជាជនកូរ៉េខាងជើង (KPA) ។

ទោះយ៉ាងណា ចារកម្មរបស់កូរ៉េឲ្យខាងត្បូងនិយាយថា នាងតូចនោះ មានឈ្មោះ «ជូ-អេ» តាមលោក ដេន្នីស ប្រាប់ កាលគាត់ជាអតីតកីឡាករបាល់បោះជនជាតិអាមេរិក ដែលធ្លាប់ប្រើពេលនៅជាមួយគ្រួសារលោ គីម កាលពីឆ្នាំ២០១៣៕

****សូមទស្សនាវីដេអូ

រូបភាព REUTERS


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម