សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី28 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 11:29 នាទី ព្រឹក

ដោយតារារិទ្ធ ៖

នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ដេវីត នីអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ទោ ដេវីត នីអូ នាពេលនេះគឺ ជាដំណើរទស្សនកិច្ចផ្លូវការលើក ទី២ របស់មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីនៅកម្ពុជាដែលការណ៍នេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្មស៊ីជម្រៅនិងរឹងមាំ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម