លោកស្រី ទ្រី ដាណា ខឹងក្រសួងវប្បធម៌ សុំថតឈុតប្រពៃណី ២ ឈុតនៅអង្គរ ពិបាកសុំ…

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី06 ខែមិីនា ឆ្នាំ2023 ម៉ោង 8:28 នាទី ល្ងាច

ដោយ សូរ្យសែង៖

នៅមុននេះប៉ុន្មាន ២ ម៉ោង នាថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ គេឃើញផេកហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា Dana Try ដែលគេស្គាល់ថាជាសេដ្ឋីនីដ៏សប្បុរសធម៌ ជួយជនជាតិខ្មែរមិនរើសមុខ ហើយនរណាក៏មានការគាំទ្រ ស្រឡាញ់ចូលចិត្តនូវអំពើល្អ និងសន្តានចិត្តប្រពៃរបស់លោកស្រី បានសរសេរថា ៖

នាងខ្ញុំ សុំលុបចោលគម្រោងដែលផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្គ្រាន្ត ដែលខ្ទង់ចំណាយ(ជាង10ម៉ឺនដុល្លារ បញ្ចាក់គឺគ្រាន់តែកម្មវិធី វប្បធម៌១ប៉ុណ្ណោះមិនរាប់បញ្ជូលកម្មវិធីផ្សេងៗទេ) ចោលហើយ​ ដោយសារគ្រាន់​តែ​សុំច្បាប់​ថតរូបបែបប្រពៃណី និង វប្បធម៌នៅអង្គរ ២ឈុតសោះ វេទនាដូចទៅសុំភ្លើងយក្ស ខ្ញុំខ្ជិលណាស់ ព្រោះកម្មវិធីរបស់​ខ្ញុំគឺខ្ញុំចំណាយ លុយរបស់ខ្ញុំផ្ទាល់គ្មានទទួល ឧបត្ថម្ភមកពីណាទេ គ្រាន់តែចង់អោយកូនខ្មែរជំនាន់ក្រោយមានការចងចាំ​មួយប៉ុណ្ណោះ​ តែពេលនេះនាងខ្ញុំសុំទោសបងប្អូនខ្មែរទាំងអស់ផង មិនមែនខ្ញុំមិនផ្សាយវប្បធម៌ខ្មែរទេ គឺមកពីក្រសួង​វប្បធម៌ ផ្តល់ ផលលំបាកដល់ខ្ញុំ ដូចនេះបើឃើញខ្ញុំធ្វើកម្មវិធីអ្វីដែលមិនមានវប្បធម៌ខ្មែរសុំទោសទុកជាមុន ។

ឈានចូល ៣ ម៉ោងបន្ទាប់ទៀត លោកស្រីក៏បានសរសេរសារមួយទៀតថា ៖​

ក្រសួងវប្បធម៌អោយតែយ៉ាងៗនិងអ្នកចង់ផ្សាយ វប្បធម៌លែងហ៊ានហើយ វេទនាណាស់លោកអើយមើលទៅប្រហែលខ្ញុំលែងផ្សាយវិញហើយ អស់ការអត់ធ្មត់???សង្គ្រាន ខ្ញុំប្រហែលត្រូវលុបចោលវប្បធម៌ខ្មែរដូនតាចោលវិញហើយ លេងតែសម័យៗទៅក៏បានលែងខ្វល់ហើយហត់ណាស់លោកអើយលោក!

យើងមានតែពាក្យសោកស្តាយ ! បើគ្រាន់តែលោកស្រីជាខ្មែរមួយរូប ថតឈុតប្រពៃណី ពិបាកស្នើ (បែបបទសុំ) ។ បើតាម «មតិអ្នក» មានទស្សនៈថា ប្រសិនជាលោកស្រីបានថតឈុតប្រពៃណី វប្បធម៌បុរាណរបស់ខ្មែរ វប្បធម៌របស់ខ្មែរនឹងមានភាពល្បីល្បាញកាន់តែខ្លាំង ពីព្រោះលោកស្រីជាមនុស្សសាធារណៈ ដែលគេស្រឡាញ់ចូលចិត្តគាត់ច្រើន ហើយអាចនឹងសាយភាយទៅក្រៅប្រទេស ល្បីរន្ទឺពេញភពផែនដី ឲ្យគេស្គាល់ខ្មែរ ស្គាល់់អរិយធម៌ខ្មែរ ។ ជនជាតិខ្មែរជាច្រើន ក៏ធ្លាប់ស្លៀកពាក់ឈុត ពិសេសពេលមានមង្គលការម្តងៗ អ្នកសៀមរាប និងខេត្តឆ្ងាយៗ បានមកថត Pre-Wedding មិនតិចទេ ជាការឆ្លុះបញ្ចាំងពីវប្បធម៌របស់ខ្មែរ មិនបាច់យើងជួលបរទេសផ្សាយពាណិជ្ជកម្មក៏បាន ឲ្យតែជនជាតិខ្មែរថតឈុតបុរាណ ផុសតាមបណ្តាញសង្គមទៅ វាល្បីពេកណាស់ទៅហើយ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម