CIA អាមេរិកមានក្តីកង្វល់ អំពី«ការប្រមូលទិន្ន័យ-ការបង្កើតឥទ្ធិពល» របស់ Tik Tok

បច្ចេកវិទ្យាថ្ងៃពុធ ទី08 ខែមិីនា ឆ្នាំ2023 ម៉ោង 5:44 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ ដល់ប្រតិបត្តិការ Tik Tok ទាក់ទងនឹងការប្រមូលទិន្នន័យ និងបង្កើតឥទ្ធិពលលើអ្នកប្រើប្រាស់ ។

នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ ឧត្តមសេនីយ៍ Paul ផូល ណាកាសូនេ (Paul Nakasone) នាយកទីភ្នាក់ងារសន្តិសុខជាតិ (NSA) បាននិយាយទៅកាន់កិច្ចប្រជុំ គណៈកម្មការសេវា​ប្រដាប់អាវុធនៃព្រឹទ្ធសភាអាមេរិក អំពីកម្មវិធី Tik Tok ដែលជាវេទិកាដ៏ពេញនិយមមួយនៅអាមេរិក ជាមួយនឹងអ្នកប្រើប្រាស់ច្រើនជាង ១០០ លាននាក់ ជាពិសេសក្មេងជំទង់ៗ ដែលធ្វឲ្យ NSA មានការព្រួយបារម្ភ ថា«ជាការបញ្ចេញមតិជាច្រើនទាក់ទងនឹងសន្តិសុខ» ។

នាយក NSA ក្រោមការត្រួតពិនិត្យរបស់ក្រសួង​ការពារជាតិសហរដ្ឋអាមេរិក បាននិយាយទៀតថា បញ្ហានោះរួមមាន «ទិន្នន័យរបស់អ្នកប្រើប្រាស់ដែល TikTok មាន» និង «ក្បួនដោះស្រាយ(algorithm) របស់ TikTok និងអ្នកដែលគ្រប់គ្រង» និងរបៀបដែលទិន្នន័យ​ត្រូវបានប្រើប្រាស់ដោយ TikTok បង្កើតឥទ្ធិពលលើអ្នកប្រើប្រាស់ ។

រឿង TikTok នេះមាន​បញ្ហា​យ៉ាង​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តាំង​ពី​ឆ្នាំ ២០២០ ឬ​ចាប់​តាំង​ពី​សម័យ​លោក​ប្រធានាធិបតី Donald Trump ដែលចង់ឱ្យ Tik Tok ឈប់ដំណើរការនៅសហរដ្ឋអាមេរិក  ដោយ​សារតែវាគឺជា «ការគំរាមកំហែងផ្នែកសន្តិសុខ» ។ TikTok នឹងបញ្ជូនទិន្នន័យអ្នកប្រើប្រាស់​អាមេរិក​ទៅ​អាជ្ញាធរ​ចិន បន្ទាប់ពីនោះមក មានសម្ពាធលើ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ។

ស្របពេលដែលរដ្ឋបាលក្រុងវ៉ាស៊ីនតោនរបស់ប្រធានាធិបតី ចូ បៃដេន (Joe Biden) បានបញ្ជាកាលពីចុងខែកុម្ភៈ​បានកំណត់រយៈពេល «30 ថ្ងៃ» ឲ្យភ្នាក់ងារគ្រប់កន្លែង ដែលចំណុះ​ដោយផ្ទាល់នៃរដ្ឋាភិបាលសហព័ន្ធ​ក្នុង​ទីក្រុងវ៉ាស៊ីនតោន ត្រូវផ្អាកបង្កើតTik Tok ។

នៅលើឧបករណ៍ និងបណ្តាញទំនាក់ទំនងអេឡិចត្រូនិកគ្រប់ប្រភេទ ដែលជាកម្មសិទ្ធិសាធារណៈ ហៅការរិះគន់យ៉ាងចាស់ដៃពីរដ្ឋាភិបាលក្រុងប៉េកាំងថា «តើសហរដ្ឋអាមេរិកអាចក្លាយជា​មហាអំណាចពិភពលោកបានយ៉ាងដូចម្តេច នៅពេលដែលពួកគេខ្លាចកម្មវិធី​ដែលលេង​ដោយក្មេងជំទង់ដូចយ៉ាង Tik Tok» នេះ!

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម