ក្រមាខ្មែរ ត្រៀមចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី09 ខែមិីនា ឆ្នាំ2023 ម៉ោង 7:24 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

កម្ពុជាត្រៀមយក «ក្រមា (Kroma)» ជា​ក្រមា​ត្បាញ​ដោយ​ដៃ​ដ៏​ពិសេស​ទៅ​អង្គការ UNESCO ដើម្បីស្នើសុំ​ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ។ នេះ​បើ​តាម​មន្ត្រី​កម្ពុជាលើកឡើង​ថា នឹងបញ្ជូននៅ​ចុងខែនេះ។

មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមក គណៈកម្មការជំនាញ បានចងក្រងឯកសារសម្រាប់ស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោក ។

«នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ ក្រសួងវប្បធម៌នឹងបើកសិក្ខាសាលាមួយ ដើម្បីពិនិត្យលើ​សេចក្តីព្រាងសំណើនេះ ។ សិក្ខាសាលានេះនឹងមានការចូលរួមពីអ្នកតម្បាញ អ្នកស្រាវជ្រាវ និងគំរូប្រជាជនខេត្តសៀមរាប វា​ជា​ឱកាស​ចុង​ក្រោយ​ក្នុង​ការ​ពិនិត្យ​ឯកសារ​មុន​ពេល​ដាក់​ជូន​នៅ​ថ្ងៃ​ទី ២១ ខែ​មីនា»។

មន្ត្រីដដែលបាន​កត់​សម្គាល់​ដែរ​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ប្រទេស​ថៃ​បាន​ប្រកាស​ពី​បំណង​ដាក់​ក្រណាត់​«​ខៅ​ម៉ា​» សម្រាប់​ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ផង​ដែរ​ ហើយ​បើ​ទោះ​បី​ជា​សំណើ​នោះ​ជា​វត្ថុ​បំណងដូច​គ្នា​ក៏​ដោយ ប៉ុន្តែ​កម្ពុជា​សុខ​ចិត្ត​សុំ​ចុះ​ឈ្មោះ ព្រោះ​អង្គការ​យូណេស្កូ​មិន​ដាក់​កំហិតការ​ចុះ​បញ្ជី និងគាំទ្រឲ្យមានការចុះបញ្ជីរួមគ្នាជាបេតិកភណ្ឌវប្បធម៌ទាំងអស់ ដើម្បីអាចរួមគ្នាការពារវប្បធម៌ទាំងនោះ ។

«បេតិកភណ្ឌវប្បធម៌អរូបីមិនអាចជាកម្មសិទ្ធិរបស់ប្រទេសតែមួយបានទេ អង្គការយូណេស្កូលើកទឹក​ចិត្តឱ្យប្រទេសនានាចុះឈ្មោះតាមភាពសមស្រប ប្រទេសជាច្រើនមានឥទ្ធិពលលើគ្នាទៅវិញទៅមក» ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម