សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បញ្ចប់ដោយជោគជ័យ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី10 ខែមិីនា ឆ្នាំ2023 ម៉ោង 7:16 នាទី ល្ងាច

ពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ» បានប្រព្រឹត្តទៅក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ថ្ងៃទី ៩-១០ ខែ មីនា ឆ្នាំ២០២៣ ។

ឯកឧត្តម ទូច ស៊ុនណារី អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ប្រធាន អ.ប.ព. និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក បានអញ្ជើញចូលរួមក្នុងរយៈពេល ២ថ្ងៃពេញផងដែរ ។

 សន្និបាតបានប្រព្រឹត្តទៅ  ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិចុះជួយរាជធានី ខណ្ឌទាំង១៤, ក្រុមប្រឹក្សានិង គណៈអភិបាល រាជធានី ខណ្ឌ សង្កាត់ សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គិសនីកម្ពុជា រដ្ឋាករទឹក រដ្ឋាករដឹកជញ្ជូន រដ្ឋាករគ្រប់គ្រងសំរាម និងសំណល់រឹង នាយករដ្ឋបាល មន្ទីរជំនាញ ទីចាត់ការពន្ធដារ អង្គភាពចំណុះរដ្ឋបាលរាជធានី មន្ត្រីរាជការ និងកងកម្លាំង សរុបចំនួន ប្រមាណ ៨០០នាក់ និងមានកិច្ចពិភាក្សាយ៉ាងផុសផុល អំពីវឌ្ឍនភាព បញ្ហាប្រឈម និងទទួលបានធាតុចូលសំខាន់ៗ​សម្រាប់ទិសដៅអនុវត្តបន្ត  ៕

រូបថត និង ខ្លឹមសារ មូល ភិរុណ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម