កម្ពុជា​សោមនស្សរីករាយ​នឹងកំណើនប្រាក់ចំណូល​ទេសចរណ៍នៅឆ្នាំ២០២២ ប្រមាណ ១,៤១ ពាន់លានដុល្លារ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី12 ខែមិីនា ឆ្នាំ2023 ម៉ោង 11:53 នាទី ព្រឹក

  ដោយ ម៉ារ៉ា៖  

កម្ពុជាមានមោទកភាព ជាមួយនឹងសេចក្តីសោមនស្សរីករាយ​នឹងកំណើនប្រាក់ចំណូល​ទេសចរណ៍ដ៏ច្រើននៅឆ្នាំ២០២២ ប្រមាណ ១,៤១ ពាន់លានដុល្លារ ហើយនឹង​មានបំណង​ទាក់ទាញភ្ញៀវទេសចរបរទេសមកកម្ពុជាចំនួន ​ ៤លាននាក់នៅឆ្នាំ២០២៣។

ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ថា វិស័យទេសចរណ៍​កម្ពុជា​ទទួលបានចំណូលសរុបចំនួន ១,៤១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ កើនឡើង ៦៦៩ ភាគរយបើធៀបនឹងឆ្នាំមុន និងបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២,២៨ លាននាក់ កើនឡើង ១.០៥៨ ភាគរយធៀបនឹងឆ្នាំ ២០២១។

របាយការណ៍​បញ្ជាក់​ថា​ ឧស្សាហកម្មទេសចរណ៍បានរួមចំណែក ៣,៦% ដល់ផលិតផលក្នុងស្រុក​សរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ ២០២២ ជាមធ្យមក្នុងម្នាក់ស្នាក់នៅ ២ យប់ ៣ ថ្ងៃ​ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា​រំពឹងថា ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ៤ ​លាន​នាក់​នៅ​ឆ្នាំ​ ២០២៣ ហើយ​សង្ឃឹម​ថា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិនក្នុង​ចន្លោះ​ពី ៨០០.០០០ ទៅ ១ លាន​នាក់​។

ឧស្សាហកម្មទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា ។ ប្រទេសកម្ពុជាមានភាពល្បីល្បាញដោយសារតំបន់បេតិកភណ្ឌពិភពលោកចំនួនបីគឺ ឧទ្យាន​បុរាណ​អង្គរ ឬប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ និង​ទី​បុរាណប្រាសាទសម្បូរព្រៃគុហ៍ ​ក្នុង​ខេត្ត​កំពង់ធំ រួមទាំងការកម្សាន្តនៅ​ឆ្នេរសមុទ្រដ៏ស្រស់​ស្អាត​ប្រវែង ៤៥០ គីឡូម៉ែត្រ ដែល​លាតសន្ធឹង​កាត់​ខេត្ត​ភាគ​និរតី​ចំនួន ៤ គឺ​ខេត្ត​ព្រះសីហនុ កំពត កែប និង​កោះកុងផងដែរ ។

ប្រភព Xinhua

Photo expedia


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម