មន្ត្រីកីឡាប្រទេសថៃថា សិទ្ធិផ្សាយបន្តផ្ទាល់ស៊ីហ្គេមពីកម្ពុជាថ្លៃពេក គ្មានប្រាក់ទិញទេ!

កីឡាថ្ងៃអាទិត្យ ទី12 ខែមិីនា ឆ្នាំ2023 ម៉ោង 6:31 នាទី ល្ងាច

 

ដោយ សាវុឌ្ឍ៖

នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ នេះ កាសែត Taipost បានចេញផ្សាយអត្ថបទមួយ ស្តីអំពីការទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ខ្លឹមសារសរសេរថា តម្លៃនៃការផ្សាយបន្តផ្ទាល់ (Live) របស់កម្ពុជា ថ្លៃជាងគេជាងប្រទេសដទៃ​ក្នុងអាស៊ាន គឺ ៨០ម៉ឺនដុល្លារ ឬប្រហែល ២៨លានបាត។ ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បាន​បញ្ជាក់​ដូច្នេះ អាជ្ញាធរកីឡាថៃ (SAT) មិនមានថវិកាដើម្បីបង់ចំនួននេះទេ ដូច្នេះ​ត្រូវ​យក​បញ្ហា​នេះ​មក​ប្រជុំ​ពិភាក្សា​ម្តង​ទៀត​រហូត​ដល់​មាន​ការ​សម្រេច ។

ខាងមន្ត្រីកីឡាអូឡាំពិកប្រទេសថៃមួយរូប ដែលជាប្រតិភូស៊ីហ្គេម បានជួយក្នុងការចរចា​ដើម្បីកាត់បន្ថយថ្លៃទិញសិទ្ធិពី ២៨ លានបាត ។ យ៉ាងណាមិញ កន្លងមក មាននិន្នាការអ្នកគាំទ្រកីឡាថៃ អះអាងថា បើគេយកចំណេញបែបនេះ មិនចាំបាច់ទិញសិទ្ធិផ្សាយផ្ទាល់ទេ ព្រោះមិនចង់មើល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម