ប្រធានសមាគម«សម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជា» អបអរសាទរ ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជា មេបញ្ជាការរង កងទ័ពជើងគោក

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី21 ខែមិីនា ឆ្នាំ2023 ម៉ោង 6:37 នាទី ល្ងាច

ឯកឧត្តម ង៉ូវ បូរីណា ប្រធានសមាគមសម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជា និង ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិក ទាំងអស់ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

នាឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម