តើការស្តារប្រទេសអ៊ុយក្រែនឡើងវិញ ត្រូវការប្រាក់ប៉ុន្មាន?

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី23 ខែមិីនា ឆ្នាំ2023 ម៉ោង 7:51 នាទី ល្ងាច

ដោយ សាវុឌ្ឍ

នៅថ្ងៃទី 23 ខែមីនា ឆ្នាំ 2023 ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា​ធនាគារពិភពលោក (World Bank) បានបង្ហាញថា អ៊ុយក្រែននឹងត្រូវការប្រាក់ចំនួន 411 ពាន់លានដុល្លារ ដើម្បីស្តារប្រទេសឡើងវិញ គិតជាផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន។ ឆ្នាំមុន គេរំពឹងថា នឹងចំណាយពេលច្រើនឆ្នាំដើម្បីស្តារឡើងវិញ ។

ធនាគារពិភពលោកបានរាយការណ៍ថា អ៊ុយក្រែនត្រូវការ $ 411 ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញ គឺច្រើនជាងការប៉ាន់ស្មានពីមុន។ របាយការណ៍នេះត្រូវ​បានចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំ 2022 ដែលនៅពេលនោះវាមានតម្លៃប្រហែល 349 ពាន់លានដុល្លារអាមេរិក។ សម្រាប់ចំនួនចុងក្រោយនេះ គឺ 2.6 ដងនៃ GDP របស់ប្រទេសអ៊ុយក្រែន។ ឆ្នាំមុន វិស័យ​ដែល​ត្រូវ​ការ​ប្រាក់​ច្រើន​បំផុត​សម្រាប់​ការ​ងើប​ឡើង​វិញ ​គឺ​វិស័យ​ដឹក​ជញ្ជូន វិស័យ​លំនៅឋាន និង​ថាមពល ដែលរងការខូចខាតយ៉ាងខ្លាំងដោយការវាយប្រហាររបស់រុស្ស៊ី ។

ការវាយតម្លៃនេះគឺជាកិច្ចសហការរវាងរដ្ឋាភិបាលអ៊ុយក្រែន ធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និង អង្គការសហប្រជាជាតិ ។ ធនាគារពិភពលោកឥ្យដឹងទៀតថា អ៊ុយក្រែននឹងចំណាយពេលច្រើនឆ្នាំ​ដើម្បី​កសាង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម