ថាក់ស៊ីន យល់ព្រមត្រឡប់មកថៃ ទទួលទោសជាប់គុក សុំត្រឹមបានរស់នៅជាមួយកូន និងចៅ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី25 ខែមិីនា ឆ្នាំ2023 ម៉ោង 7:13 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ
 

លោក ថាក់ស៊ីន ឈិនវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ បានផ្តល់សម្ភាសជាមួយអ្នកកាសែតជប៉ុន ស្តីអំពីការវិលត្រឡប់ទៅស្រុកកំណើតថៃវិញ ដោយសុខចិត្តទទួលទោស មករួមរស់នៅជាមួយកូន និងចៅៗ ។

កិច្ចសម្ភាសជាមួយ KYODO BEWS កាសែតល្បីរបស់ប្រទេសជប៉ុនថា លោក ថាក់ស៊ីន យល់ព្រម​មកទទួលទោសជាប់ពន្ធនាគារនៅក្នុងប្រទេសថៃ ប្រសិនបានទទួលការអនុញ្ញាតឲ្យរស់នៅជាមួយគ្រួសារ មិនថាលទ្ធផលបោះឆ្នោតខាងមុខយ៉ាងណានោះទេ ។

លោក ថាក់ស៊ីន បាននីរទេសខ្លួនទៅបរទេសអស់ពេលដ៏យូរឆ្នាំ គឺតាំងពីមានរដ្ឋប្រហារក្នុងឆ្នាំ 2006 និងធ្វើដំណើរចេញពីប្រទេសថៃកាលពីឆ្នាំ 2008 ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ថាក់ស៊ីន បានបើកចិត្តថា ពេលនេះខ្ញុំជាប់គុក ១៦ឆ្នាំហើយ ដោយសារ​តែការដកខ្ញុំចេញពីការរស់នៅជាមួយគ្រួសារ ខ្ញុំបានរងទុក្ខ វាល្មមគ្រប់គ្រាន់ហើយ ប្រសិនត្រូវរងទុក្ខ​ម្តងទៀត​នៅក្នុង​គុកតូច នោះជាការល្អ ប៉ុន្តែ​គាត់​តាំងចិត្តរួចហើយ ថា​ចង់​ចំណាយ​ពេលដែល​នៅ​សល់​នៅ​ជាមួយ​កូន និង​ចៅ។

បន្ថែម​ពី​លើ​នេះ ក្នុង​បទ​សម្ភាស​នោះ លោក ថាក់ស៊ីន ក៏​បាន​និយាយ​ដែរថា «គាត់​ប្រាប់​កូន​ស្រី​ថា កុំ​ឲ្យ​បក្ស​ជំរុញ​ឲ្យ​លើក​លែង​ទោស​ឲ្យ​គាត់ ខ្ញុំ​មិន​ចង់​បាន​ដូច្នេះទេវា ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ប្រឆាំង​នឹង​គាត់​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​មិន​មែន​ដោយ​សារ​គាត់​ទទួល​ស្គាល់​ថា​គាត់​ខុស​នោះ​ទេ ហើយរំពឹងផងដែរនៅក្នុងការបោះឆ្នោតខាងមុខនេះ គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោត ព្រោះ​ប្រជាជន​ថៃ​ធុញទ្រាន់​នឹង​រដ្ឋាភិបាល​លោក ​ប្រាយុទ្ធ ៕


ប្រភព  KYODO NEWS 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម