មិនមែនបរទេសទេ គឺស្នាដៃកម្មករសំណង់ខ្មែរ  ធ្វើ«ផ្ទះយន្តហោះ» បានសម្រេច

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី25 ខែមិីនា ឆ្នាំ2023 ម៉ោង 8:32 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

កម្មករ​សំណង់​ខ្មែរ​អាយុ​៤៣​ឆ្នាំ លោក ក្រាក់ ពៅ បាន​ប្រើ​ប្រាក់​សន្សំ​ ៣០​ឆ្នាំ​របស់​គាត់​ដើម្បី​សាងសង់​ផ្ទះ​យន្តហោះ​នៅ​កណ្តាល​វាល​ស្រែមួយ នៅជិតខេត្តសៀមរាប ក្នុងការ បំពេញក្តីស្រមៃចង់ក្លាយជាអ្នកស្រលាញ់យន្តហោះតាំងពីក្មេង ប៉ុន្តែ​គាត់មិន​ដែល​បាន​ជិះ​យន្តហោះ​ម្តង​ទេ​ក្នុង​មួយ​ជីវិត​។ (មិនបានបញ្ជាក់ទីលំនៅ) ។ 

រ៉ាក់ ពៅ ដែលជាបុរសមេម៉ាយមានកូន ៣នាក់ បានចំណាយប្រាក់ប្រហែល ២ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះយន្តហោះបេតុងមួយខ្នង ដែលមានបន្ទប់គេងពីរ បន្ទប់ទឹកពីរ និងឧបករណ៍សម្រាប់ចុះចត និងម៉ាស៊ីនផ្សេងៗ ។​

«នេះជាក្តីស្រមៃរបស់ខ្ញុំតាំងពីតូចមកម្ល៉េះ ដូច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​អាច​ទទួល​បាន​ជោគជ័យ ខ្ញុំ​អាច​រស់​នៅ​ក្នុង​ផ្ទះ​នេះ ដេក​នៅ​ទីនេះ ងូត​ទឹក​នៅ​ទី​នេះ និង​ញ៉ាំ​អាហារ​ដូច​យើង​ជិះ​យន្តហោះដូច្នេះដែរ ។ នេះគឺជាយន្តហោះរបស់ខ្ញុំ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់» ។ លោក ក្រាក់ ពៅ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

គាត់បាននិយាយថា គាត់បានរចនាផ្ទះយន្តហោះនេះ ដោយ​ពឹង​ផ្អែក​លើ​ការ​មើល​វីដេអូ​ឃ្លីប​យន្តហោះ​ឯកជន​តាម​អ៊ីនធឺណិត​រាប់​មិន​អស់ ហើយ​ចំណាយ​ពេល​សាងសង់​ជិត​មួយឆ្នាំ ឥឡូវ​មាន​អ្នក​ចាប់អារម្មណ៍​ចូល​ទស្សនា​ហើយ គេចូលទៅថតរូប Selfie ដោយលោកប្រមូលថ្លៃសេវាប្រហែល ៥០សេន-១ដុល្លារ ក្នុងមនុស្សម្នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម