សម្តេចតេជោរកមុខអ្នកណា លក់សំបុត្រចូលទស្សនាបើក-បិទកីឡាស៊ីហ្គេម?  «ធ្វើបុណ្យមួយរយសំពៅ ទោសមួយចូលទៅរលាយអស់»

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី30 ខែមិីនា ឆ្នាំ2023 ម៉ោង 6:54 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

នេះជាសុភាសិតខ្មែរបុរាណ ដែលសម្តេចតេជោ ហ៊ុន សែន សារជាសំលេងជូនទៅអ្នកទទួលខុសត្រូវទាំងឡាយនៃស្ថាប័នកីឡារៀបសំស៊ីហ្គេម ស្តីអំពីការលក់សំបុត្រចូលទស្សនា​ ការប្រារព្ធបើក-បិទកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សម្តេចយកសុភាសិតនេះមកប្រៀបថា រាជរដ្ឋាភិបាលខិតខំចំណាយប្រាក់មូលដ្ឋានសម្ភារ ទាំងបច្ចេកទេស ក៏ដូចជាជំនួយរបស់មិត្តចិន រួមទាំងចំណាយនូវធនធាន កសាងរចនាសម្ព័ន្ធអស់ច្រើនរាប់រយលានដុល្លារ ជាច្រើនឆ្នាំទម្រាំ​បានចេញជារូបរាង តែបែរជាស្ថាប័នកីឡារបស់កម្ពុជា  មកលក់សំបុត្រដល់ប្រជាពលរដ្ឋរបស់ខ្លួន ហើយថែមទាំង​ល្បីដល់បរទេសទៅទៀត ។

សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំមិនយល់ព្រមដាច់ខាតឲ្យមានការលក់សំបុត្រទាំងការ​ចូលទស្សនាបើក-បិទ និងការប្រកួតកីឡាផ្សេងៗទៀតនៅក្នុងរយៈពេលស៊ីហ្គេម ។

ការលក់សំបុត្រនេះ គ្មានការអនុញ្ញាតពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយក៏គ្មានការអនុញ្ញាតពីសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ។ សម្តេចតេជោបានដាក់ចេញបទបញ្ជា៖

១. មិនឲ្យមានការលក់សំបុត្រក្នុងពិធីបើក និងបិទ

២. ឲ្យបងប្អូនចូលទស្សនាដោយសេរីដោយគ្មានការបង់ប្រាក់ ។ ក្រុមណាដែលទទួលខុសពីនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ឬចំពោះមុខច្បាប់ទៀតផង ។

សូមចងចាំនូវសុភាសិតនេះថា «ធ្វើបុណ្យ ១០០ សំពៅ ទោសមួយចូលទៅរលាយបាត់អស់» ។ យើងចាយលុយអស់រាប់រយលានដុល្លារ ហើយមកលក់សំបុត្រឲ្យជនជាតិឯង បើអ្នកណាចង់បានលុយ សូមទទួលពីសម្តេច ។

សម្តេចតេជោមិននឹកស្មានថា មន្ត្រីមួយចំនួន មិនគិតគូរយកចិត្តទុកដាក់លើបញ្ហានេះ ។ សម្តេចថា នេះជាការស្តីបន្ទោសលើកដំបូងរបស់ខ្ញុំ តើអ្នកណាជាអ្នកនាំអាតឲ្យលក់សំបុត្រ?


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម