ជួយលើកទឹកចិត្តខ្មែរយើង! ធឿន ចន្ថា ច្នៃគ្រាប់កាំភ្លើង ជាគ្រឿងអលង្កា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី31 ខែមិីនា ឆ្នាំ2023 ម៉ោង 8:19 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

រ៉យទ័រ រាយការណ៍ពីរាជធានីភ្នំពេញ ប្រទេស​កម្ពុជា នៅថ្ងៃ​ទី​៣១ ខែ​មីនា ថា រៀងរាល់សប្តាហ៍ លោក ធឿន ចន្ថា អាយុ ៤២​ឆ្នាំ ជាងមាសខ្មែរ បានច្នៃសម្បកគ្រាប់ AK-47 និង M-16 ទម្ងន់ប្រហែល ៥គីឡូក្រាម ទៅជាគ្រឿងអលង្ការ ។

លោក ចន្ថា និយាយថា «ខ្ញុំជាជនរងគ្រោះនៃសង្គ្រាម ក្នុង​នាម​ជា​ខ្មែរ​ម្នាក់​ដែល​បាន​បាត់​បង់​សមាជិក​គ្រួសារ ហើយ​ឥឡូវ​នេះ​ពិភពលោក​ក៏​កំពុង​មាន​សង្គ្រាម​ ពិភពលោកមិនត្រូវការសង្គ្រាមទេ យើង​ទាំង​អស់​គ្នា​ចង់​បាន​សន្តិភាព»។

ចន្ថា ប្រមូលសម្បកគ្រាប់កាំភ្លើងចេញពីកន្លែងបាញ់ និងកន្លែងហ្វឹកហ្វឺនយោធាជុំវិញរាជធានីភ្នំពេញ ដែល​តាម​ការ​ត្រួត​ពិនិត្យ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​សុវត្ថិភាព គាត់នឹងរលាយវា ហើយចាក់ចូលទៅ​ក្នុងធុងទឹក មុនពេលត្រជាក់ ។

ចន្ថា ​ធ្វើ​រូប​លោហធាតុ​ជា​ខ្សែដៃ ខ្សែក ចិញ្ចៀន និង​ក្រវិល ​ដោយ​មាន​រចនាយ៉ាងល្អិតល្អន់ ។ គាត់​លក់​ក្នុង​តម្លៃ ៥-២០ ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង នៅ​តាម​ទីផ្សារ​ទេសចរណ៍​ដ៏ពេញ​និយម ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម