ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមកម្សាន្តលេងរបាំប្រជាប្រិយខ្មែរ និងរាំកម្សាន្តយយ៉ាងស្និទ្ធស្នាលជាមួយកងកម្លាំងសមរភូមិព្រំដែនទិសមុំបី  (មានវីដេអូ)

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែមេសា ឆ្នាំ2023 ម៉ោង 11:38 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

ក្រោយបញ្ចប់ពិធីសម្ពោធអគារប្រជុំ និងជួបជុំជាមួយនាយ ពលទាហាន ឯកឧត្តម កិត្តិនីតិកោលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយសេនាធិការរង និងជាប្រធានកងពលអន្តរាគមន៍លេខ ៣ បានរៀបចំកម្មវិធីលេងកម្សាន្តល្បែងប្រជាប្រិយ ទាញព្រ័ត្រ និងវាយក្អម និងរាំកម្សាន្ត យ់ាងស្និទ្ធស្នាលរវាងបងប្អូនសមរភូមិមុខ និង សមរភូមិក្រោយ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឈរធ្វើពិធីករក្នុងចំណោមកងទ័ពរាប់រយនាក់ ក្នុងការទាញព័្រត្រ ដោយក្រុមណាឈ្នះនឹងបានរង្វាន់ 500 ដុល្លារ ហើយសម្រាប់ការវាយក្អម វាយក្អមត្រូវមួយបានទទួលរង្វាន ១០ ម៉ឺនរៀលផងដែរ ញាំងឲ្យការចុះសួរសុខទុក្ខ​លើកនេះ ទៅជាការសាមគ្គីភាពគោរពស្រឡាញ់ វេញត្របាញ់ ជាសាច់ឈាមតែមួយ ។

ក្រោមកិច្ចដឹកនាំកងកម្លាំងកងពលលេខ ៣ របស់លោកឧត្តមសេនីយ៍ ស្រី ឌឹក អង្គភាពមានការ​រីកចម្រើន និងបង្កើតស្នាដៃធំៗ ក្នុងបុព្វហេតុការពារទឹកដីទិសប្រាសាទព្រះវិហារ ក្រោមការរួមជំណែកដ៏វិសេស ចង្អុលដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែចុះជាប់ជាមួយកងកម្លាំងការពារព្រំដែន ។

ថ្វីត្បិតតែមួយឆ្នាំយើងជួបគ្នាបានម្តង ប៉ុន្តែអ្នកនៅខាងក្រោយ តែងមិនភ្លេចអ្នកនៅខាងមុខ ស្ថិតក្នុងបេះដូងយើងគ្រប់ៗគ្នា ស្រឡាញ់គោរព វីរភាពលះបង់ដើម្បីទឹកដី ជាតិខេមរា ៕

សូមទស្សនាវីដេអូដ៏កម្ររវាងប្រភិភូ អង្គភាពប្រឆាំងអំពើពុករលួយ លេខាធិការដ្ឋានជាតិប្រឆាំងភេរវកម្ម និងកងទ័ពរបស់យើង ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម