ឯកឧត្តម សុត ធា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្ត និងរាប់បាតព្រះសង្ឃចំនួន ៧៧ អង្គ នៅសង្កាត់ផ្សារផ្សារដើមគរ ខណ្ឌទួលគោក

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី10 ខែមេសា ឆ្នាំ2023 ម៉ោង 1:39 នាទី ល្ងាច

Admin : Bong Rith

នៅរដ្ឋបាលសង្កាត់ផ្សារផ្សារដើមគរ បានរៀបចំពិធីសូត្រមន្ត បង្សុកូល និង​រាប់បាតព្រះសង្ឃចំនួន ៧៧ អង្គ ដើម្បីទទួលនូវសិរីសួស្តី វិបុលសុខ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម សុត ធា អនុប្រធាន អ.ប.ព. និងជាប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារដើមគរ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវអនុប្រធាន និងក្រុមការងារជួយភូមិ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ លោកចៅសង្កាត់ផ្សារដើមគរ ព្រមទាំងក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ អនុភូមិ សមាជិកភូមិ យុវជន  យាយជី តាជី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ នៅសាលាសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។

បន្ទាប់មក ឯកឧត្តម សុត ធា និងលោកជំទាវ និងលោក ចាន់ បណ្ឌិត រួមទាំងចៅសង្កាត់ បានចែកអំណោយជាកន្សែងពោះគោជូនយាយជី តាជី ចំនួន ៧០ នាក់ ផងដែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម