ដល់ពេលហើយ! «ធីអាហ្គោ» ប្រកាស​កែ​សាក់​លើ​ខ្នង​ឲ្យ​«​គុន​ខ្មែរ»

ព័ត៌មានសង្គមថ្ងៃពុធ ទី19 ខែមេសា ឆ្នាំ2023 ម៉ោង 8:57 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ

ចលនា​របស់ Thiago Teixeira អ្នក​ប្រដាល់​សញ្ជាតិ​ប្រេស៊ីល​ដែល​ចូល​ចិត្ត​សិល្បៈ​ Muay Thai តាំង​ពី​នៅ​ក្មេង ហើយធ្លាប់រស់នៅលើសង្វៀនជាង ១៧ ឆ្នាំ ប៉ុន្តែចុងក្រោយបានវិលមករកកិត្តិយស «គុនខ្មែរ» ដែលជាក្បាច់គុនរបស់កម្ពុជា ។

អ្នកប្រដាល់សាំបា វ័យ ៣៤ឆ្នាំ បានកាត់ផ្តាច់សង្វៀន Muay Thai ជាផ្លូវការ ដោយរៀបចំលុបស្នាមសាក់នៅខាងក្រោយដែលសរសេរថា MUAYTHAI  បន្ទាប់ពីប្រកាសថានឹងជួយលើកដម្កើង «គុនខ្មែរ» ទៅកាន់ពិភពលោក ។

ចុងក្រោយនេះ តួឯក ធីអាហ្គោ បាន​​ទៅ​​ទស្សនាសហព័ន្ធសាក់យ័នកម្ពុជា មុននឹងបើកឱ្យអ្នកគាំទ្រខ្មែរ​ឃើញ​ស្នាម​សាក់​ថ្មី​លេច​លើ​ខ្នង​​ស្នាម​ចាស់ ដែល​តំណាង​ឱ្យ​ជាតិ និងវប្បធម៌ខ្មែរពិតប្រាកដ ។

«តើអ្នកចូលចិត្តសាក់ប្រភេទណាជាងគេ? តើអ្នកចូលចិត្តសាក់មួយណា?» អ្នកប្រដាល់ប្រេស៊ីលដែលមានបេះដូងខ្មែរ បានបើកបញ្ហានៅលើអ៊ីនធឺណិត រួមជាមួយរូបភាពសាក់ថ្មីចំនួន 4 ។

ក្នុង​ព្រឹត្តិការណ៍​នេះ​អ្នកគាំទ្រ​ប្រដាល់​ខ្មែរ​ និងមនុស្សជាច្រើនបានមកជ្រើសរើសសាក់ថ្មីសម្រាប់ខ្លួនគេ រួម​ទាំង​ចូល​មក​ដឹង​គុណ​ អំពីការសម្រេចចិត្តនេះ ព្រោះនឹងអនុញ្ញាតឱ្យគាត់ក្លាយជាអ្នកតំណាងដ៏មានមោទកភាពនៃសិល្បៈក្បាច់គុនរបស់ខ្មែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម