រឿងថ្មីទៀតហើយ ! អភិបាលរងក្រុងបូកគោ ប្រើហិង្សាលើប្រពន្ធកូន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី25 ខែមេសា ឆ្នាំ2023 ម៉ោង 6:49 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

៣ ម៉ោងមុននេះ (រសៀលថ្ងៃទី ២៥ មេសា) មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Ah Leak បានផុសរូបភាពដ៏ឈឺចាប់មួយ មានជាំភ្នែកទាំងសងខាង ហើមមុខមាត់ រួមជាមួយនឹងខ្លឹមសារដ៏គួរឲ្យអាណិត ដែលសរសេរឲ្យមហាជន ក៏ដូចថ្នាក់លើបានដឹង អំពីការធ្វើទារុណកម្មហឹង្សាមកលើខ្លួនទាំងកម្រោល ។

មតិអ្នក សូមចុះខ្លឹមសារទាំងស្រុងរបស់នារីរងគ្រោះ ដោយមិនមានបញ្ចេញបញ្ចូលដូចខាងក្រោម ៖

នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)

ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រៀបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ ។ នាងខ្ញុំ សូមអរគុណ

ក្រោយនេះបន្តិច ស្នងការនគរបាលខេត្តកំពត បានកោះហៅជនបង្កជាប្តី ចូលខ្លួនទៅដោះស្រាយនៅអធិការនគរបាលក្រុងកំពតហើយ ។

រឿងរ៉ាវប្រើអំពើហិសង្សារផ្លូវចិត្ត កាយ នេះ មិនមែនទើបប្រព្រឹត្តតែម្តងនោះទេ តាមរយៈនាងជាប្រពន្ធបាន​ផុសលិខិតកិច្ចសន្យាពីរច្បាប់សរសេរដោយដៃរបស់ជនបង្កជាប្តី គឹម បញ្ញា អំពីកិច្ចសន្យាឈប់ប្រើហិង្សារមកលើប្រពន្ធ កូន គ្រួសារ និងសន្យា​ថា ទទួលខុសត្រូវ ខិតខំជ្រោមជ្រែងជួយគ្រួសារឡើងវិញ ដែលធ្វើនៅសង្កាតច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសារថ្លាថ្លែងរបស់នារីជាប្រពន្ធនៅលើអាខោនរបស់នាង អាចបង្ហាញថា ការរស់នៅមិនមានសេចក្តីសុខជាមួយ គឹម បញ្ញា នោះទេ ទើបនាងតែងសរសេរថា «សង្គមតែងតែដាក់សម្ពាធទៅលើមនុស្សស្រីអោយប្រកបពាក្សថារក្សាតម្លៃ តែមិនដែលបង្រៀមនុស្សប្រុសអោយស្គាល់ពាក្សថា គ្រប់គ្រាន់ ស្មោះត្រង់នឹងអោយតម្លៃមនុស្សស្រី» ។

នៅក្នុងឃ្លីបវីដេអូ ៣ បង្ហាញថា មនុស្សអាត្មានិយម គឹម បញ្ញា មានចរិតច្រងេងច្រងាង សម្លុត គំរាមកំហែងប្រពន្ធកូន យ៉ាងអប្រិយទុរយស ។ ឥឡូវនេះ តាមផេកស្នងការខេត្តកំពត បានកោះហៅមកចូលខ្លួនហើយ តើដំណោះស្រាយនឹងបានសាច់ការយ៉ាងណា ហើយច្បាប់ដាក់ទោសទណ្ឌបុគ្គលគ្មានខួរបែប គឹម បញ្ញា យ៉ាងណា សូមរង់ចាំតាមដានភាគបន្ត ។

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម