រឿងអភិបាលរងក្រុងបូកគោ មកដល់គោលដៅវាស់កម្ពស់ហើយ!

ព័ត៌មានសង្គមថ្ងៃពុធ ទី26 ខែមេសា ឆ្នាំ2023 ម៉ោង 6:46 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

សម័យឥឡូវ មិនមែនដូចសម័យមុន ការប្រព្រឹត្តអំពើអាក្រក់ផ្សេងៗ មិនអាចលាក់ជិត ឬបិទវាំងនន មិនឲ្យមហាជនដឹងនោះទេ សម័យនេះជាសម័យ Smart Phone សម័យ Digital ប្រជាជនម្នាក់ សឹងតែមានទូរស័ព្ទ ២ គ្រឿង ឬ មួយគ្រឿង មានស៊ីមប្រើពីរ ហើយចេះប្រើប្រាស់បច្ចេកវិទ្យា Smart Phone យ៉ងាហោចណាស់ក៏ចេះថតរូបរូប ថតឃ្លីបបង្ហោះយ៉ាងស្រួលដែរ ដូច្នេះ ចាំអីទៀត ឲ្យតែមានព័ត៌មានអ្វីប្លែក ឬរឿងរ៉ាវសង្គម សែរតែមួយខ្វាច់ នឹងពេញបណ្តាញសង្គមភ្លាម ។

ជាក់ស្តែង រឿង គឹម បញ្ញា អភិបាលរងក្រុងបូកគោ ប្រើអំពើហិង្សាលើភរិយា ជាំមុខ ជាំភ្នែក និងប្រើពាក្យសម្តីអសុរោះ ប្រៀបដូចមនុស្សព្រៃមិនចេះអក្សរ ចង្អុល និងគំរាមប្រពន្ធ មើលទៅចរិតបែបនេះ ហាក់មិនមែនជាអភិបាលរងក្រុងដូចគេឯងឡើយ ដែលរឿងនេះ ផុសដោយភរិយាលើហ្វេសប៊ុកភ្លាម រឿងផ្ទុះដូចគ្រាប់បែកបរមាណូ ក៏ដឹងដល់ឋានព្រះឥន្ទ្រ ហើយក៏បាននាំខ្លួនមកកាន់ស្នងការជាបន្ទាន់ វាស់កម្ពស់ និងវាស់ចិត្តពាលបានសម្រេច ហើយនឹងត្រូវដកតំណែង ជាប់គុក និងទ្រព្យសម្បត្តិទាំងឡាយក្រោយរៀបការ នឹងបានទៅស្រ្តីជាភរិយា ។ កុំជោរ ជាមួយសម័យឌីជីថល!

ឥឡូវរឿងនេះ នៅថ្ងៃនេះ ( ២៦ មេសា) ផេក ស្នងការខេត្តកំពត បានផុសថា ៖

«អំពើហឹង្សារមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់។ នៅវេលាថ្ងៃស្អែកយើងនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការពាក់ព័ន្ធករណីហឹង្សារលើភរិយាកន្លងមក» ។ 26.04.23 ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម