នាង កាស៊ី ខ្មែរកាត់អាមេរិកាំង ! តេក្វាន់ដូសំណព្វចិត្តកម្ពុជាក្នុងស៊ីហ្គេមលើកនេះ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី27 ខែមេសា ឆ្នាំ2023 ម៉ោង 5:57 នាទី ល្ងាច

ដោយ សូរ្យសែង៖

«កាស៊ី (Cassie) » ឬ Cassandra Nicole Tubs អត្តពលិកតេក្វាន់ដូអាមេរិកកាត់ខ្មែរ ​ទម្ងន់​មិន​លើស​ពី ​៦២​គីឡូក្រាម ​ត្រៀមយកមេដាយមាស​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ។

តាមរយៈការប្រកួតកីឡាស៊ីហ្គេមលើកនេះ ជាលើកទីបួនរបស់ Cassie ដែលបម្រើប្រទេស បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធពីរ (២០១៧, ២០២២) និងមេដាយប្រាក់១ (ឆ្នាំ២០១៩) ស៊ីហ្គេមនេះ នាង​សង្ឃឹម​ថា​ នឹង​អាច​វាយយក​មេដាយ​មាសជូនជាតិខ្មែរ ។

លោក ក្រេក ធុបស៍ (Greg Tubs) ឪពុករបស់ កាស៊ី ​បាននិយាយថា «ស៊ីហ្គេមលើកនេះ នាង​ត្រៀម​ខ្លួន​ជា​ស្រេច​ ឯការហ្វឹកហាត់របស់នាងគឺលូតលាស់ល្អណាស់ ខ្ញុំ​ចង់​អរគុណ​កម្ពុជា​ដែល​តែងតែ​ផ្តល់​ឱកាស​ឱ្យ​កូន​ស្រី​របស់​ខ្ញុំ​ចូល​រួម​ក្នុង​ស៊ីហ្គេម ហើយ​សង្ឃឹម​ថា កាស៊ី (Cassie) ឈ្នះ​មេដាយ​មាស​លើក​នេះ» ។

សម្រាប់ កាស៊ី នាងមានអាយុ 24 ឆ្នាំ រូបសម្រស់ស្រស់ស្អាតមិនចាញ់តារាភាពយន្ត មានឪពុកជាជនជាតិអាមេរិក ម្តាយជាខ្មែរ នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អត្តពលិក​សំណព្វ​ចិត្តរបស់​កម្ពុជា ។

កីឡាតេក្វាន់ដូស៊ីហ្គេមលើកទី៣២ ប្រកួតរវាងថ្ងៃទី១២-១៦ ឧសភា មានតែ ៨ប្រភេទទម្ងន់ សរុប១៦នាក់ ទាំងបុរស និងនារី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម