ថ្មីទៀតហើយ! ខាងថៃត្អូញពីម្ហូបនៅភូមិកីឡា ខុសឆ្ងាយពីម្ហូបនៅសណ្ឋាគារ

កីឡាថ្ងៃច័ន្ទុ ទី01 ខែឩសភា ឆ្នាំ2023 ម៉ោង 9:00 នាទី ព្រឹក

ឯម្ហូបខុសគ្នាឆ្ងាយ

មិនមែនជាព័ត៌មានញុះញង់អីទេ តែសារព័ត៌មានថៃបានចេញផ្សាយនៅថ្ងៃម្សិលមិញ (៣០ មេសា)អំពី​មុខ​ម្ហូប​របស់​កីឡាករ​ដែល​នឹង​ចូល​រួម​ប្រកួត​ស៊ីហ្គេម​នេះ ថាអាហារនៅក្នុងភូមិកីឡា ជាមួយអាហារនៅក្នុងសណ្ឋាគារខុសគ្នាខ្លាំង ។ គេថា ក្រោយ​ពីភូមិកីឡាមិន​អាចរ៉ាប់​រង​កីឡាករបានទាំងអស់  ធ្វើ​ឲ្យអ្នកមួយចំនួនទៅ​ស្នាក់​នៅ​សណ្ឋាគារ ១១ ផ្សេង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ជំនួស​វិញ ។

ពីការបង្ហាញឃ្លីបនៃមុខម្ហូបដែលរៀបចំសម្រាប់បុគ្គលិក និងកីឡាករនៅក្នុងភូមិកីឡា វាក្លាយជាន្ហូបអាហារខុសពីសណ្ឋាគារដែលមានម្ហូបអាហារច្រើនជាងឆ្ងាយ ។ ព្រឹត្តិការណ៍នេះធ្វើឲ្យអ្នកគាំទ្រកីឡាឆ្ងល់ ជាមួយនឹងស្តង់ដារដែលមានភាពខុសគ្នាខ្លាំង ។ (នេះជាអ្វីដែលសារព័ត៌មានថៃ sanook) លើកមកនិយាយ ។

សូមបញ្ជាក់ថា មានតែប្រតិភូកីឡាថៃម្នាក់គត់ ដែលទើសមិនចេះចប់ អស់ពី​អាកាសធាតុក្តៅពិបាកទ្រាំ ហើយឲ្យប្រកួតម៉ោងមុន (ម៉ោង ១៦.០០) ទីលាន​ហ្វឹកហាត់មានស្មៅក្រាស់ពិបាករត់ និងចុងក្រោយ ទាស់រឿងអាហារនៅភូមិកីឡា និងសណ្ឋាគារ ។ បើក្រឡេកមកមើលប្រតិភូកីឡាប្រទេសផ្សេងទៀត មានតែសរសើរកម្ពុជា ទាំងការស្នាក់នៅ ទាំងការបរិភោគ ទាំងការទទួល….។

តែយ៉ាងណា ប្រសិនជាពួកគេដណ្តើមមេដាយមិនបានច្រើន កុំ​យក​«លេស»មកពីបញ្ហាខាងលើណ៎ា ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម