នាយករដ្ឋមន្ត្រី បន្ទោសទូរទស្សន៍ជាតិ មិនផ្សាយបន្តផ្ទាល់ការប្រកួតកីឡា

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែឩសភា ឆ្នាំ2023 ម៉ោង 1:22 នាទី ល្ងាច

ដផយ សូរ្យរិទ្ធ៖

នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្រុងព្រះសីហនុ បានបន្ទោសធ្ងន់ៗទៅអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា(ទ.ទ.ក.) ថាមិនអើពើនឹងការផ្សាយការប្រកួត​កីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺការប្រកួតបាល់ទាត់ដែលត្រូវលេងមុនបើក ពីម្សិលមិញ (៣០ មេសា) ក្នុងពូល B រវាងក្រុមថៃ-សិង្ហបុរី ដែលប្រកួតម៉ោង ១៦.០០ នាទី និងក្រុម វៀតណាម-លាវ ម៉ោង ១៩.០០ នាទីយប់ ។ ការប្រកួតនេះ សួម្បី Admin យើងចង់ដឹងលទ្ធផល ក៏មិនដឹងថានរណាឈ្នះ នរណាចាញ់ រកមើលមិនឃើញ ។

សម្តេចមានប្រសាសន៍ទាំងកំហឹងថា «ល្ងាចនេះ មុនម៉ោង ១៨.០០ បើមិនឃើញផ្សាយទេ នឹងដកអគ្គនាយក​ទូរទស្សន៍ រួមទាំងរដ្ឋមន្ត្រីចេញឲ្យអស់» ។ សម្តេចថា ទូរទស្សន៍ឯកជនមានច្រើន នាំគ្នាផ្សាយទៅ យើងចាត់ទុកស៊ីហ្គេមលើកទី​៣២ ជាបុណ្យមួយ ហេតុអីមិនផ្សាយ?

សម្តេចតេជោមានប្រសាសន៍ទៀតថា បើមិនមានប្រកួតបាល់ទាត់ ក៏មានការប្រកួតប្រភេទកីឡាផ្សេងទៀតដែរ ដូច្នេះទូរទស្សន៍របស់រដ្ឋត្រូវតែផ្សាយទាំងអស់ ៕

ក្រុមបាល់ទាត់ វៀតណាម និង U22

ក្រុមបាល់ទាត់ U22 សិង្ហបុរី 

 

ក្រុមបាល់ទាត់ U22 ថៃ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម