ធុរេនវៀតណាមធ្លាក់ថ្លៃ ក្រោយចិនបន្ថយនាំចូល

សេដ្ឋកិច្ចថ្ងៃអង្គារ៍ ទី02 ខែឩសភា ឆ្នាំ2023 ម៉ោង 6:43 នាទី ល្ងាច

ដោយ សូរ្យសែង៖

តម្លៃធុរេនពូជ Ri6 ដែលដាំដុះនៅតំបន់ដីសណ្តទន្លេមេគង្គរបស់វៀតណាម បានធ្លាក់ថ្លៃពី 30-40% មកនៅត្រឹម 50,000-55,000 ដុង​ក្នុង​មួយ​គីឡូក្រាម ($2.13-$2.34=៩.៥០០-១០.០០០រៀល) ចាប់​តាំង​ពី​ដើម​ខែ​មេសា ស្របពេល​ទុរេន​នៅ​ខេត្តទៀនយ៉ាង និង កាន់ថូ ដែលជា​ប្រភព​នៃ​ការ​ដាំ​ទុរេន តម្លៃបានធ្លាក់ចុះដល់ទៅ 70% ចាប់ពីដើមខែកុម្ភៈឆ្នាំនេះមក ។ មូលហេតុនៃការធ្លាក់ថ្លៃ តាមអាជីវករលក់ផ្លែឈើវៀតណាមនិយាយថា បណ្តាលមកពីចិនបន្ថយការទិញ ។

អាជីវករនិយាយទៀតថា ឈ្មួញចិនបានកាត់បន្ថយការទិញ ដោយសារធុរេនក្នុងប្រទេសថៃ និងហ្វីលីពីន ចាប់ផ្តើមប្រមូលផល ។ ថៃជាអ្នកនាំចេញផ្លែធុរេនយ៉ាងច្រើនទៅកាន់ប្រទេសចិនយូរមកហើយ ស្របពេលដែលប្រទេសហ្វីលីពីន ត្រូវបានអនុញ្ញាតឲ្យនាំចូលធុរេនទៅចិននៅក្នុងឆ្នាំនេះផងដែរ ។

ចិនក៏ជាអ្នកដាំធុរេននៅលើកោះហៃឡាំជាង ៩៣ ហិកតារផងដែរ ស្របពេលដែលប្រទេសលាវបានព្រមព្រៀងបែងចែកដីចំនួន ៣០.០០០ ហិកតារ ដើម្បីដាំធុរេនសម្រាប់ទីផ្សារចិន គិតជាភាគរយ ២៧% នៃផ្ទៃដីដាំធុរេនរបស់វៀតណាម ។

ទុរេន​បាន​ក្លាយ​ជា​ការ​នាំ​ចេញ​​ដែល​មាន​កំណើន​លឿន​បំផុត​របស់​ប្រទេស​នេះ​ ទៅ​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ កើន​ឡើង ២៩១% ​ធៀប​នឹង​ឆ្នាំ​មុន មានតម្លៃ ៥៦,៩ លានដុល្លារ។

ផ្ទៃដីដាំធុរេនរបស់វៀតណាមពង្រីកដល់ ១១០.០០០ ហិកតារកាលពីចុងឆ្នាំ ២០២២ ក្រោយមានការអនុញ្ញាតនាំចេញធុរេនទៅកាន់ប្រទេសចិនជាផ្លូវការ  ដែលលើសផែនការរបស់រដ្ឋប្រមាណ ៤៧% ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម