ពិធីបើកស៊ីហ្គេមលើកទី ៣២ កីឡាករគុនខ្មែរ ព្រំ សំណាង ជាអ្នកកាន់ទង់ជាតិដង្ហែទ័ពកីឡាខ្មែរ

កីឡាថ្ងៃអង្គារ៍ ទី02 ខែឩសភា ឆ្នាំ2023 ម៉ោង 5:51 នាទី ល្ងាច

ដោយ ភិរុណ៖

តាមព័ត៌មានពីផេក Cambodia 2023 បានឲ្យដឹងថា កម្ពុជារើសយកកីឡាករ គុនខ្មែរ ព្រំ សំណាង ជាអ្នកកាន់ទង់ជាតិខ្មែរ នាំទ័ពកីឡារបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅពុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ។

សេចក្តីរាយការណ៍ថា សម្រាប់ពិធីបើកនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា បានប្រកាសថា នឹងធ្វើឡើងក្នុងកម្រិតដូចគ្នានឹងពិធីបើកកីឡាអូឡាំពិកដែរ ដោយកំណត់គោលដៅពីរ ដើម្បីជោគជ័យ៖ ពិធីបើក និងបិទការប្រកួតត្រូវតែពិសេសបំផុត ជាពិសេស​ពិធី​បើក​នឹង​មាន​កម្រិត​ដូចគ្នា​នឹង​ព្រឹត្តិការណ៍​អូឡាំពិក​ មិន​ត្រឹម​តែ​នៅ​ថ្នាក់​តំបន់​ដូច​មុន​ទេ ។

សម្រាប់កីឡាករ ព្រំ សំណាង អាយុ ៣៧ឆ្នាំ ធ្លាប់ឈ្នះមេដាយសំរឹទ្ធលើកីឡាប្រដាល់ក្នុងទម្ងន់ ៨១ គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងលើកនេះ ត្រូវ​បាន​​ដាក់​ឲ្យ​ប្រកួត​ដណ្ដើម​មេដាយ​មាស​ក្នុង​ប្រភេទ​ទម្ងន់ ៨១ គីឡូក្រាម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម