នាយកសមាគមកីឡាថៃនិយាយទាំងបំពានថា «អាជ្ញាកណ្តាលម្ចាស់ផ្ទះគួរឲ្យខ្លាចបំផុតក្នុងស៊ីហ្គេមនេះ»

កីឡាថ្ងៃអង្គារ៍ ទី02 ខែឩសភា ឆ្នាំ2023 ម៉ោង 10:27 នាទី ព្រឹក

 ដោយ សូរ្យសែង៖ 

ព័ត៌មានអ្វីក៏ដោយ ដែលគេហទំព័ត៌សារមាន«មតិអ្នក» ផុសផ្សាយសុទ្ធតែមានប្រភពច្បាស់លាស់ ហើយសុទ្ធសឹងជារឿងការពារវប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ ។ រាល់ព័ត៌មានដែលយើងចុះផ្សាយ មិនដើម្បីញុះញង់ជាមួយប្រទេសជិតខាងណាទេ តែជាការលើកយកមកឲ្យសាធារណជនបានដឹង និងការពារកិត្តិយសខ្មែរ ។ ដូចរឿងមួយនេះ លោក សន្តិឡូថុង នាយកសមាគមកីឡា E-Sport របស់ថៃ បាននិយាយទាំងបំពាននៅក្នុងកាសែត Koasod របស់ថៃថា «អាជ្ញាកណ្តាលម្ចាស់ផ្ទះគួរឲ្យខ្លាចបំផុតក្នុងស៊ីហ្គេមនេះ» ។

លោក សន្តិឡូថុង នាយកសមាគមកីឡា E-Sport ប្រទេសថៃនិយាយថា អាជ្ញាកណ្តាលរបស់ម្ចាស់ផ្ទះគួរឲ្យខ្លាចបំផុត ប៉ុន្តែគាត់ថា នៅតែមានសង្ឃឹមដណ្តើមមេដាយមាស ។

សកម្មភាពរបស់​សមាគមកីឡា E-Sports នៃ​ប្រទេស​ថៃ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២ នៅ​កម្ពុជា ចន្លោះថ្ងៃទី 5-17 ខែឧសភា ឆ្នាំ 2023 នេះ លោក សន្តិឡូថុង បានបង្ហាញពីក្តីសង្ឃឹមចុងក្រោយរបស់សមាគម ហើយនិយាយទាំងបំពានថា មាន«ភាពគួរឲ្យខ្លាច​បំផុត​ក្នុង​ស៊ីហ្គេម​លើកនេះ។

សន្តិ និយាយថា រឿង​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ​ស៊ីហ្គេម​គឺ​ជា​ការ​ពិត «អាជ្ញាកណ្តាល» លើសពីនេះ យើងនឹងមានអារម្មណ៍ ថា រាល់ពេលដែលយើងត្រូវជួបជាមួយអត្តពលិកវៀតណាម ឬសិង្ហបុរី យើងតែងមានអារម្មណ៍តានតឹង ចំពោះពួកគេទាំងពីរ ប៉ុន្តែ​ខ្ញុំ​ត្រូវ​និយាយ​ថា នៅ​ស៊ីហ្គេម​នេះ អត្តពលិក​បត់​របស់​ថៃ​ដែល​បញ្ជូន​ទៅ​ប្រកួត​ មាន​កម្រិត​ជើងឯក​ពិភព លោក​ច្រើន​នាក់ ប៉ុន្តែ​ព្យាយាម​កុំ​ធ្វេស​ប្រហែស​ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម