រដ្ឋបាលខណ្ឌដូនពេញមិនយកថ្លៃផ្ញើម៉ូតូ ចូលទស្សនាការប្រកួតបាល់ទាត់កីឡាស៊ីហ្គេម

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែឩសភា ឆ្នាំ2023 ម៉ោង 4:01 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

នៅរសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ រដ្ឋបាលខណ្ឌដូនពេញ បានជូនសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋ ឬអ្នកស្នេហាអ្នកគាំទ្រ វិស័៏យកីឡាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី​៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឲ្យបានជ្រាបដូចខាងក្រោម៖

«រដ្ឋបាលខណ្ឌដូនពេញ មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនសាធារណជន ដែលអញ្ជើញមកទស្សនានៅរាល់ការប្រកួតបាល់ទាត់នារី សម្រាប់ព្រឹតិ្តការណ៍កីឡាសុីហ្គេម លើកទី៣២ នៅពហុកីឡាដ្ឋាន ស្តាតចាស់ មេត្តាជ្រាបថា÷ បងប្អូនអាចយកម៉ូតូមកផ្ញើនៅបរិវេណវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ គឺពុំមានការបង់ប្រាក់ឡើយ (Free)» ។

នេះជាគម្រូមួយរបស់ខណ្ឌដូនពេញ ដល់ខណ្ឌផ្សេងៗទៀតដែលពាក់ព័ន្ធទីកន្លែងប្រកួត សូមកុំយកថ្លៃផ្ញើម៉ូតូ ហើយប្រសិនដល់រថយន្តទៀតរឹតតែប្រសើរ ពីព្រោះបើពុំជួយដូច្នេះទេ ច្បាស់ជាមានជនឆ្លៀតឱកាស ដាក់ផ្ញើយកថ្លៃ 3000-5000 រៀល រថយន្តមួយគ្រឿងអាចដល់ 10,000-15,000 រៀលពុំខាន ។

"កីឡារស់ក្នុងសន្តិភាព" “ទាំងអស់គ្នា ដើម្បីកម្ពុជា”

(ផេករដ្ឋបាលខណ្ឌឌូនពេញ)

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម