ធនាគារពិភពលោក រើសបានប្រធានថ្មី

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី05 ខែឩសភា ឆ្នាំ2023 ម៉ោង 9:13 នាទី ព្រឹក

by Mara

ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា លោក អាចេ បាំងកា នឹងជាប្រធានធនាគារពិភពលោក ។

លោក បាំងកា ពីបេក្ខជនមកពីសហរដ្ឋអាមេរិក ត្រូវបានគេស្នើឈ្មោះតែម្នាក់គត់សម្រាប់ការងារកំពូលនេះ នឹងបំពេញតួនាទីរបស់គាត់នៅថ្ងៃទី 2 ខែមិថុនា ឆ្នាំ ២០២៣ ជំនួសលោក ដាវីដ ម៉ាល់ប៉ាស ដែលបានលាលែងតំណែងមុនកាលកំណត់ ចំពេលមានការរិះគន់អំពីជំហររបស់គាត់ចំពោះបញ្ហាអាកាសធាតុ ។

លោកប្រធានាធិបតី Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បាំងកា នឹងជួយជំរុញស្ថាប័ន ដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល ដែលជះឥទ្ធិពលដោយផ្ទាល់ដល់បេសកកម្មស្នូលនៃការកាត់បន្ថយភាពក្រីក្រ រួមទាំងការប្រែប្រួលអាកាសធាតុ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម