ទស្សនីយភាពដ៏មហស្ចារ្យ ពិធីបើកកីឡាស៊ីហ្គេមលើកទី៣២ នៅទីក្រុងភ្នំពេញ ជក់ចិត្ត ឌិតអារម្មណ៍ និងកក្រើកពិភពលោក

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី06 ខែឩសភា ឆ្នាំ2023 ម៉ោង 10:27 នាទី ព្រឹក

  រូ​​បថត និង អត្ថបទ សូរ្យរិទ្ធ៖  

ព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី ១២ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ នៅរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ បន្ទាប់ពីកម្ពុជាខកខានអស់ ៦៤ ឆ្នាំមក ។

ក្នុងពិធីបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ក្រោមវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋលាវ សម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្ត្តម ថោង ខុន លោកអនុប្រធានកីឡា​អូឡាំពិក រួមទាំងគណៈ​ប្រតិ​ភូកីឡា និងអត្តពលិកទាំង ១១ ប្រទេសបានចូលរួម ដើម្បីអបអរសាទរម្ចាស់ផ្ទះក្នុងដំណើរការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកនេះ ។

ទិដ្ឋភាពនៃពិធីបើកកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ពិតជាធ្វើឲ្យសហគមន៍អាស៊ាន និង ពិភពលោកសើ្ងចសរសើរគ្រប់មាត់ ដែលមិននឹកស្មានថា កម្ពុជាអាចធ្វើបាន ។ រាត្រីដ៏អស្ចារ្យ គន់មើលកាលណា ជក់ចិត្ត ដិតអារម្មណ៍ មិនហ៊ានប្រិចភ្នែក ដើម្បីផ្តិតយកនូវទស្សនីយភាពដ៏អស្ខារ្យកម្របានទស្សនា ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា ការប្រកួតស៊ីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាម ម្ចាស់ផ្ទះវៀតណាមបានកំណត់កីឡា ៤០ ប្រភេទ ហើយកម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកចំនួន ៥៦០នាក់ទៅចូលរួម ប៉ុន្តែស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានកីឡាករចូលរួមប្រកួតជាងមួយពាន់នាក់ ទ្វេជាពីរ គឺច្រើនជាងពេលណាៗទាំងអស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម