ក្បួនរថយន្តទូតអាស៊ាន ត្រូវក្រុមប្រដាប់អាវុធក្នុងភូមាវាយប្រហារ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី09 ខែឩសភា ឆ្នាំ2023 ម៉ោង 6:57 នាទី ល្ងាច

ដោយ សូរ្យសែង៖

កាលពីម្សិលមិញ (៨ ឧសភា) ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថា ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ប្រធានអាស៊ានក្នុងឆ្នាំ ២០២៣ នេះ បានថ្កោលទោសការវាយប្រហារក្បួនរថយន្តអ្នកការទូតរបស់អាស៊ាន ក្នុងពេលនាំជំនួយមនុស្សធម៌ទៅជួយប្រទេសមីយ៉ាន់ម៉ា (ភូមា) ត្រូវកងកម្លាំងប្រដាប់អាវុធមិនស្គាល់ភាគីខាងណាវាយប្រហារ ។

ប្រធានាធិបតី វីដូដូ វាមិនបានផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារនេះទេ តែបានអំពាវនាវ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា ហើយបានបញ្ជាក់ថា ​ឥណ្ឌូនេស៊ី និងក្រុមប្រទេសអាស៊ាន នឹងមិនបញ្ឈប់ការព្យាយាមជំរុញឱ្យមានសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ។

«សូមបញ្ឈប់ការប្រើកម្លាំង អំពើហឹង្សា ព្រោះ​ប្រជាជនទេ​ដែល​ជាអ្នក​​រង​គ្រោះ ការធ្វើបែបនេះនឹងមិនធ្វើឱ្យអ្នកណាម្នាក់ជាអ្នកឈ្នះនោះទេ» លោក វីដូដូ និយាយ។  ឥណ្ឌូនេស៊ីបានលើកទឹកចិត្តអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិបត្តិមីយ៉ាន់ម៉ា ឱ្យងាកទៅរកការសន្ទនា និងស្វែងរកដំណោះស្រាយជម្លោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP អ្នកការទូតបរទេសនៅទីក្រុងយ៉ាំងហ្គោន បាននិយាយថា ក្បួនរថយន្តនេះត្រូវបានអមដោយអ្នកការទូតមកពីអាស៊ាន មាន ឥណ្ឌូនេស៊ី សិង្ហបុរី និងមន្ត្រីទំនាក់ទំនងមនុស្សធម៌មកអាស៊ាន ត្រូវបានវាយប្រហារដោយកម្លាំងមិនស្គាល់ ពេលកំពុងធ្វើដំណើរនៅទីក្រុង តូនយី រដ្ឋសាន កាលពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែឧសភា ប៉ុន្តែគ្មាននរណាម្នាក់បាត់បង់ជីវិតទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម