សារព័ត៌មានថៃ និយាយថ្មីទៀតហើយ! ថា កីឡាករបារាំង​ ត្រូវកម្ពុជា​ទិញ​មក​លេង​ស៊ីហ្គេម!

កីឡាថ្ងៃពុធ ទី10 ខែឩសភា ឆ្នាំ2023 ម៉ោង 1:36 នាទី ល្ងាច

ដោយ សូរ្យសែង៖

ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ មានករណីមួយដែលកាសែតថៃរ៉ាត់របស់ប្រទេសថៃធំជាងគេបានសរសេរថា កីឡាករឈ្មោះ សុខា មីខាអេល សូម៉ុង (Sokha Mickael Chaumond) ជាជនជាតិបារាំង ត្រូវកម្ពុជាជួលមកប្រកួតកីឡាកីឡាទ្រីយ៉ាត្លុង វិញ្ញាសាឌូអាត្លុង ឯកត្តជនបុរស បានទទួលមេដៃប្រាក់ ប៉ុន្តែមិនបានទទួលប្រាក់ឈ្នួលទេ ដោយសារគាត់ដណ្តើមមេដាយមាសអត់បាន ដោយចាញ់កីឡាករវៀតណាម ៤ វិនាទី ។

កាសែតនេះនិយាយថា កីឡាកររូបនោះបានអះអាងប្រាប់អ្នកសារព័ត៌មានថា ត្រូវកម្ពុជាជួលមកប្រកួតក្នុងកម្មវិធីនេះ ប៉ុន្តែមិនបានទទួលតម្លៃឈ្នួលតាមកិច្ចព្រមព្រៀងគ្នាទេ ព្រោះខ្លួនមិនអាចដណ្តើមមេដាយមាសឲ្យទ័ពកីឡាកម្ពុជាបាន!

អ្នកនិយមមើលការប្រកួតនិយាយថា ប្រសិនបើព្រឹត្តិការណ៍នេះជាការពិត តើមានអត្តពលិកប៉ុន្មាននាក់ទៀតដែលធ្វើបែបនេះ? ករណីនេះធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតថៃ ​បញ្ចេញ​យោបល់​យ៉ាងច្រើន។

ការលេចឮតាមសារព័ត៌មាន ពិសេសសារព័ត៌មានថៃ តែងនិយាយរឿងមិនល្អដល់កម្ពុជា តាមពិតទៅ ភាពជាក់ស្តែង នៃការប្រកួត កីឡាករប្រទេសនីមួយៗ តែងសរសើរពេញៗមាត់អំពីការរៀបចំល្អ និងប្រកួតមានយុត្តិធម៌ មិត្តភាព គ្មានភាពមិនប្រក្រតីអ្វីកើតឡើងគួរឲ្យកតសម្គាល់ទេ ។

ករណីលើកមុន សារព័ត៌មានថៃ ក៏បានលើកឡើងអំពិក្រុមបាល់បោះកម្ពុជា 3x3 ដែលចោទថា មិនមែនជាខ្មែរ សុទ្ធតែពួកស្បែកខ្មៅ ។ អ្វីៗ មនុស្សភាគច្រើន មិនមែនសុទ្ធតែនិយាយអាក្រក់ទាំងអស់នោះទេ កីឡាករសឹងតែទាំងអស់ នៅ​ពេលបានទទួលការស្នាក់នៅ ការទទួលទានអាហារ ការដឹកជញ្ជូន ពួកគេតែងពោលសរសើរថា កម្ពុជាទទួលបានល្អណាស់ គួរឲ្យភ្ញាក់ផ្អើល ។

សម្រាប់ព័ត៌មានខាងលើ យើងមិនដឹងថា ខាងគណៈកម្មការប្រកួតស៊ីហ្គេមបានដឹងឮកាសែតថៃនិយាយបែបនេះឬក៏អត់ទេ យើងគួរបកស្រាយតបវិញ នូវការអះអាងព័ត៌មានមិនច្បាស់នេះទៅវិញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម