កាសែតថៃចេញរឿងថ្មីទៀតហើយ ថាកម្ពុជាមិនឲ្យកីឡាករក្រុមវាយសីចម្រុះ ៥ ប្រទេសចូលរួម?

កីឡាថ្ងៃព្រហស្បត្តិ៍ ទី11 ខែឩសភា ឆ្នាំ2023 ម៉ោង 7:39 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

យ៉ាងណា យើងគ្រាន់តែជាអ្នកនាំព័ត៌មានពីកាសែតថៃ មកផ្សព្វផ្សាយជូនសាធារណជនខ្មែរ និងគណៈកម្មការរៀបចំកីឡាស៊ីហ្គេម ដើម្បីពន្យល់បកស្រាយទៅកាសែតថៃវិញ កុំឲ្យមានការយល់ច្រឡំ ពីព្រោះមិនមែនតែចុះផ្សាយមួយរឿងប៉ុណ្ណោះទេ កន្លងមក មាន​ចុះផ្សាយជាច្រើនរឿងណាស់មកហើយ មានទាំងល្អ ទាំងអាក្រក់ តែរឿងអាក្រក់ចុះផ្សាយច្រើនជាង ដែលសារព័ត៌មានថៃ និយាយដោយគ្មានការពិត ។ 

នៅលើទំព័រដំបូងនៃវេបសាយ sanook បានដាក់អក្សរធំៗនៅលើរូប មានអត្ថន័យថា «Drama Sea Games! ដណ្តើមមេដាយមាសលើវិញ្ញាសាវាយសីចម្រុះ (badminton) ព្រោះមិនឲ្យ ៥ ប្រទេសចូលរួមប្រកួត!» និង និយាយទៀតថា មេដាយនេះ មិនឲ្យអ្នកពូកែចូលលេង

អត្ថបទកាសែតថៃសរសេរទៀតថា ក្លាយជាព័ត៌មានមួយឲ្យគេចាប់អារម្មណ៍ សម្រាប់ការប្រកួតកីឡាវាយសីក្រុមចម្រុះក្នុងស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះបានបង្កើតប្រវត្តិសាស្ត្រ និងដណ្ដើមបានមេដាយមាសដោយជោគជ័យ បន្ទាប់ពីយកឈ្នះមីយ៉ាន់ម៉ាក្នុងលទ្ធផល ៣-២ គូ។

យ៉ាងណាក៏ដោយ ការឈ្នះជើងឯកពីកម្ពុជានេះ គឺបានមកពីម្ចាស់ផ្ទះមិនអនុញ្ញាតឲ្យប្រទេសថៃ និង៤ប្រទេសផ្សេងទៀត មាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងសិង្ហបុរី ដែលត្រូវបានចាត់ទុកថាជាប្រទេសមានកីឡាករវាយសីឈានមុខគេលើពិភពលោកចូលរួមក្នុងប្រភេទនេះ ។

បន្ថែម​ពី​លើ​នេះ កីឡា​វាយ​សី​ចម្រុះ​ជា​លើក​ទី​មួយ​ដែល​មាន​មេដាយ​មាស​ក្នុង​ស៊ីហ្គេម​ផង​ដែរ ពិតណាស់ថា កម្ពុជា​មាន​ការ​ប្រកួត​ហើយ​បាន​ចេញ​ច្បាប់​ពិសេស​ដើម្បី​សង្ឃឹម​ឈ្នះ​មេដាយ​មាស ។ ក្នុង​ចំណោម​ប្រទេស​ដែល​ចូល​រួម​ប្រកួត​ប្រជែង​មាន​តែ ​៤​ប្រទេស​ប៉ុណ្ណោះ​ គឺ ​មីយ៉ាន់ម៉ា ប្រ៊ុយណេ ទីម័រ​ខាង​កើត និង​ឡាវ (ហ្វីលីពីន​មិន​បញ្ជូន​ទៅ​ប្រកួត) ដោយ​ហេតុ​ផល​ថា បើកឱកាសសម្រាប់ប្រទេសដែលមិននាំមុខគេក្នុងការអភិវឌ្ឍន៍កីឡាវាយសី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម