លិម ភិថា អាចជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី15 ខែឩសភា ឆ្នាំ2023 ម៉ោង 11:12 នាទី ព្រឹក

 ដោយ សូរ្យសែង: 

ការបោះឆ្នោតនៅប្រទេសថៃបានចេញលទ្ធផល 99% ហើយ គិតត្រឹមម៉ោង ៣.២៤ នាទី ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ ម្សិលមិញ ។

គណបក្សឈ្នះឆ្នោតដែលបានសម្លេងច្រើនជាងគេ គឺគណបក្ស «កាវក្លៃ (ឈានឆ្ងាយ)» ដែលមានលោក ធិម ភិថា លិម ចារើន រ៉ាត់ ជាកូនប្រុសច្បង របស់អតីតទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម ជាប្រធានគណបក្ស ប៉ុន្តែមិនអាចបង្កើតរដ្ឋា ភិបាលបានទេ លុះណាមានគណបក្សចម្រុះចូលរួមឲ្យបាន ៣៧០ កៅអី ។ ប៉ុន្តែទោះយ៉ាងណា នាយករដ្ឋមន្ត្រីថៃទី ៣០ គឺលោក ធិម ភិថា លិមចារើន រ៉ាត់ ដែលមានមានសម្លេងគាំទ្រជាង 14 លានសម្លេង ស្មើ 151 អសនៈ ។

ចំណែកលំដាប់ទី ២ គឺគណបក្សភឿថៃ របស់លោកស្រី ផេត ថងថាន កូនរបស់លោក ថាក់ស៊ីន ទទួលបាន 141 អសនៈ ស្មើជិត 11 លានសម្លេង ។ រីឯគណបក្សរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា គឺគណបក្ស រួមថៃសាងឆាត (រួមថៃបង្កើតជាតិ​) នៅលំដាប់ទី ៥ បានអសនៈ 36 ស្មើជិត ៥ លានសម្លេង ។

ចង់ដឹងថា តើគណបក្សណាបានអសនៈប៉ុន្មាន ចូរអានខាងក្រោម៖

 

អាសនៈ ៥០០ ក្នុងសភា

១. គណបក្សកាវក្លៃ (ឈានឆ្ងាយ) 151 (13,980,872 សម្លេង)

២. គណបក្សភឿថៃ (ដើម្បីថៃ) 141 (10,777,647 សម្លេង)

៣. គណបក្សភូមិចៃថៃ (ពេញចិត្តថៃ) 71 (4,650,592 សម្លេង)

៤. គណបក្សរួមថៃសាងឆាត (រួមថៃបង្កើតជាតិ) 41 (1,112,669 សម្លេង)

៥. គណបក្សផាឡាំងប្រាឆារ៉ាត់ (កម្លាំងប្រជារដ្ឋ) 38 (38 (519,805 សម្លេង)

៦. គណបក្សប្រាឆាធិបតេ្យយ្យ (ប្រជាធិបតេយ្យ​) 25 (903,533 ស​ម្លេង)

៧. គណបក្សឆាតថៃផាត់ថាណា (ជាតិថៃអភិវឌ្ឍ) 

៨. គណបក្សប្រាឆាឆាត (ប្រជាជាតិ) 8 (582,153)

៩. គណបក្សថៃសាងថៃ (ថៃបង្កើតថៃ) 6

១០. គណបក្សឆាតផាត់ថាណាក្លា (ជាតិអភិវឌ្ឍក្លាហាន) 2

១១. គណបក្សភឿថៃរួមផាឡាំង (ដើម្បីថៃរួមកម្លាំង) 2

១២. គណបក្សសេរីថៃ  1

១៣. គណបក្សប្រាឆាធិបតេយ្យម៉ៃ (ប្រជាធិបតេយ្យថ្មី) 1

១៤. គណបក្សម៉ៃ (ថ្មី) 1

១៥. គណបក្សថងធិនថៃ (មូលដ្ឋានថៃ) 1

១៦. គណបក្សយុត្តិធម៌ (ថាំ) 1

១៧. គណបក្សផាឡាំងសង្គមម៉ៃ (កម្លាំងសង្គមថ្មី) 1

១៨. គណបក្សគ្រូថៃភឿប្រាឆាឈុន (គ្រូថៃដើម្បីប្រជាជន) 1

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម