ចង់ដឹងទេ តើប្រាក់រង្វាន់ក្រុមបាល់ទាត់ U22 ថៃ ទទួលបានប៉ុន្មាន?

កីឡាថ្ងៃព្រហស្បត្តិ៍ ទី18 ខែឩសភា ឆ្នាំ2023 ម៉ោង 7:58 នាទី ល្ងាច

ដោយ សូរ្យសែង៖

ស្ថិតិបាល់ទាត់ថៃក្នុងស៊ីហ្គេមបានទទួលជើងឯក ១៧ សម័យកាលហើយ ហើយការជួបក្រុមឥណ្ឌូនេស៊ីមានចំនួន ២៣ លើក ថៃឈ្នះ ១៦ លើក ស្មើ ២ រីឯក្រុមឥណ្ឌូនេស៊ី ឈ្នះថៃ ៥ លើក ប៉ុន្តែបើគិតត្រឹម ៩០ នាទី ឥណ្ឌូនេស៊ីឈ្នះថៃតែ ២ លើកប៉ុណ្ណោះ ។

ក្រុមបាល់ទាត់ U22 ថៃដែលប្រកួតនៅស៊ីហ្គេមលើកទី ៣២ ពួកគេនឹងបានទទួលប្រាក់រង្វាន់ក្រាស់ក្រែលគួរសម ។ ប្រសិនក្រុមថៃឈ្នះជុំដំបូង ក្នុងមួយប្រកួតទទួលបាន ២០០.០០០ បាត លើកលែងតែការប្រកួតជាមួយក្រុមម៉ាឡេស៊ី ទទួលរង្វាន់ ៣០០.០០០ បាត បើស្មើទទួល ១០០.០០០ បាត ។ ប្រសិនទទួលបានជើងឯក នឹងបានបន្ថែម ១ លានបាតបន្ថែមទៀត ។

ស្របពេលដែលរង្វាន់ខាងមូលនិធិអភិវឌ្ឍកីឡាជាតិថៃ បើទទួលបានមេដាយមាស ផ្តល់ដល់កីឡាករក្នុងម្នាក់ ៣០០.០០០ បាត សរុប ៦ លានបាត សរុបទាំងអស់ (ទាំងការប្រកួតជុំដំបូង) បាន ៨,៦ លានបាត ។

ប៉ុន្តែលទ្ធផលមិនបានដូចការរំពឹងទុកទេ ការប្រយុទ្ធលើសមរភូមិស្មៅ ក្រុមថៃត្រូវទទួលបរាជ័យក្នុងម៉ោងបន្ថែម ១៥ នាទីពីរដង ដោយលទ្ធផល 5-2 ពិសេសជាងនោះ ត្រូវជួបរឿងវាយប្រតប់គ្នាខ្លាំងគួរសមជាមួយក្រុមកីឡាករ និងគ្រូជំនួយរបស់ឥណ្ឌូនេស៊ី ជាហេតុធ្វើឲ្យបរិយាកាសអួរអាប់ក្នុងមួយប៉ប្រិចភ្នែក ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម