ក្តុកក្តួលណាស់ ! ពេលឃើញសុនខដាក់ទ្រុងប្រជ្រៀតគ្នា រង់ចាំមនុស្សមច្ចុរាជយកទៅខ្វៃ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែឩសភា ឆ្នាំ2023 ម៉ោង 6:45 នាទី ល្ងាច

ដោោយ សូរ្យរិទ្ធ៖

ទោះជាអាជ្ញាធរកម្ពុជាប្រើវិធានការផ្សេងៗ ដើម្បីបង្ក្រាបការជួញដូរសាច់សុនខយកធ្វើអាហារ ក៏នៅតែមានលក់ជារឿយៗក្នុងខេត្តមួយចំនួន ។

កាសែត Khmer Times ដែលត្រូវស្រង់ផ្សាយដោយកាសែតថៃឈ្មោះ mgronline ឲ្យដឹងថា មានសុនខ ៣០០ ក្បាលក្នុងមួយថ្ងៃៗដើម្បីយកសាច់លក់ និងដឹកតាមរថយន្តក្លាសេនាំទៅតាមបណ្តាខេត្តផ្សេងៗ ដែលសាច់វាក្នុងមួយគីឡូក្រាម ១០.០០០ រៀល ។

​តាម​ការ​បង្ហើប​ពី​អ្នក​កាប់​សុនខលក់ ទ្រុង​ដែល​ពេញ​ដោយ​ឆ្កែ​ទាំង​នេះ​ត្រូវ​បាន​បោះ​ពីលើ​ទូក​ទៅក្នុងទឹក ដើម្បី​ឲ្យវាងឈ្លក់ទឹកងាប់ រួច​យក​ទឹកក្តៅស្រោយ​យករោម​ចេញ។

​បើ​តាម​ការ​ស្ទង់​មតិ​សាធារណៈ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ2021 ប្រជាជនកម្ពុជា 90% និយាយថា ការលក់សាច់ឆ្កែគួរតែខុសច្បាប់ គួរតែបង្ក្រាបកុំឲ្យបន្តទៅទៀត ។

ដោយសារតែសាច់សុនខមានតម្លៃថ្លៃគួរសម ជារៀងរាល់យប់ គេតែងបាត់សុនខដែលចាំផ្ទះ ដោយសារចោរទីទុយទាក់កចាប់យកទៅលក់ឲ្យឈ្មួញ ។

មើលឃើញរូបសុនខទាំងនេះនៅក្នុងទ្រុង ប្រជាជនកម្ពុជា ដែលេជាអ្នកកាន់ព្រះពុទ្ធសាសនា មានទឹកចិត្តក្តុកក្តួល មិនខុសពី Admin យើងប៉ុន្មានទេ ។ សុនខទាំងនេះ រង់ចាំមនុស្ស​មច្ចុរាជយកទៅសម្លាប់ដោយគ្មានធម៌មេត្តា ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម