របស់ Free អស់ហើយ! ដល់វេនអាមេរិកលក់ម្តង !

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី25 ខែឩសភា ឆ្នាំ2023 ម៉ោង 6:32 នាទី ល្ងាច


នៅថកងៃទី ២៤ ខែឧសភា ២០២៣ អាមេរិកប្រកាសលក់ប្រព័ន្ធការពារអាកាស NASAMS ចំនួន មួយប្រព័ន្ធ និងឧបករណ៍ពាក់ព័ន្ធក្នុងតម្លៃ ២៨៥ លានដុល្លារ ទៅឲ្យប្រទេសសំណព្វចិត្តអ៊ុយក្រែន ក្នុងពេលដែលរដ្ឋធានីគៀវ កំពុងរកវិធីការពារការវាយប្រហារពីរុស្ស៊ី ។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (U.S.Defense Security Cooperation Agency - DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ុយក្រែនត្រូវការជាបន្ទាន់ក្នុងការបង្កើនការការពាររបស់ខ្លួនប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះរបស់រុស្ស៊ី ។ ការទទួលបានសក្តានុភាព នឹងបង្កើនសមត្ថភាពរបស់អ៊ុយក្រែនយ៉ាងខ្លាំងក្នុងការការពារប្រជាជនរបស់ខ្លួន និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស» ។

សេចក្តី​ថ្លែងការណ៍​បាន​បន្តថា ការលក់នេះមិនតម្រូវឱ្យមានបុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនចុះកិច្ចសន្យាបន្ថែម ក្នុងការជួយអ៊ុយក្រែនទេ ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក ជាអ្នកអនុញ្ញាតឱ្យលក់ ហើយការិយាល័យកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិកនៅថ្ងៃពុធ (24 ឧសភា) បានជូនដំណឹងដល់សភាអំពីបញ្ហានេះ ដែលនឹងផ្តល់ការយល់ព្រមចុងក្រោយ​លើប្រតិបត្តិការបែបនេះ ។

កាល​ពី​មុន ប្រទេសផ្សេងៗ ​រួម​ទាំង​សហរដ្ឋ​អាមេរិក ដែលកំពុងគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី បានបរិច្ចាគសម្ភារៈយោធារាប់សិបពាន់លានដុល្លារដល់ទីក្រុងគៀវ Free  ប៉ុន្តែការផ្គត់ផ្គង់ចុងក្រោយនេះនឹងក្លាយជាការ«លក់» ។

ប្រព័ន្ធការពារដែនអាកាសអាមេរិក ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារអ៊ុយក្រែនពីការវាយប្រហារ និងរារាំងកងកម្លាំងម៉ូស្គូពីការកាន់កាប់ដែនអាកាស ។ នៅពេលដែលរុស្ស៊ីបើកការឈ្លានពានក្នុងខែកុម្ភៈឆ្នាំ 2022 ប្រព័ន្ធការពារ​ដែនអាកាសរបស់អ៊ុយក្រែន ភាគច្រើនចាស់ៗ និងឧបករណ៍តាំងពីសម័យសហភាពសូវៀត ។

ចាប់តាំងពីពេលនោះ បានទទួលសក្តានុពលកើនឡើង ដោយគាំទ្រពីអន្តរជាតិលោកខាងលិច ដែលបរិច្ចាគប្រព័ន្ធផ្សេងៗ ក្នុងនោះរួមទាំង NASAMS ផងដែរ ៕

ប្រភព AFP

បកប្រែដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម