ឯកឧត្តម ទេសរដ្ឋមន្ត្រី៖ ការងារអាទិភាព គឺជួសជុលផ្លូវថ្នល់ ដើម្បីពលរដ្ឋងាយស្រួលធ្វើដំណើរក្នុងមូលដ្ឋាន

នយោបាយថ្ងៃសៅរ៍ ទី27 ខែឩសភា ឆ្នាំ2023 ម៉ោង 2:52 នាទី ល្ងាច

    

    នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌទួលគោក  មានបើកកិច្ចប្រជុំសរុបការងារគណបក្ស ប្រចាំខែឧសភា ឆ្នាំ២០២៣ និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក។

បន្ទាប់ពីឯកឧត្តម ជា ពិសី ប្រធានគណបក្សខណ្ឌទួលគោក អានរបាយការណ៍សរុប និងលើកទិសដៅខែមិថុនា រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍រំឭកដូចខាងក្រោម ៖

  • បន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង បំពេញការងារដោយបេះដូងដើម្បីបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម
  • ត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ
  • ជម្រុញការងារបិទ sticker នៅតាមមូលដ្ឋាន ដើម្បីងាយស្រួលដល់ពលរដ្ឋមានតម្រូវការ និងសំណូមពរផ្សេងៗ
  • ការងារអាទិភាព ដោះស្រាយជួសជុលផ្លូវថ្នល់ សម្រួលចរាចរណ៍ការធ្វើដំណើរនៅតាមមូលដ្ឋាន
  • ការងារដោះស្រាយបញ្ហានានាតាមសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានលឿន ពិសេសពង្រឹងសេវាសាធារណៈ ឆ្
    • កសាងមន្ត្រីវ័យក្មេងសម្រាប់បន្តវេនតាមរយៈការបណ្តុះបណ្តាល
    • ការងារកសាងសមាជិកបក្សថ្មី 

       

    លើយតបឲ្យបានទាន់ពេលវេលា

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម