ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ! គីម ជូ-អេ អាចជាអ្នកស្នងមរតកនយោបាយពីឪពុក

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី27 ខែឩសភា ឆ្នាំ2023 ម៉ោង 5:58 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

កាសែតបរទេសនិយាយថា នាងតូច គីម ជូ-អេ (Kim Joo-ae) កូនស្រីរបស់ គីម ជុង-អ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលចាប់ផ្តើមបង្ហាញខ្លួនក្នុងកែវភ្នែកអ្នកសារព័ត៌មានឃើញ អាចជាទាយាទស្នងអំណាចរបស់គាត់ក្នុងអនាគត ។

«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ! អ្នកកាសែតយ៉ុនហាប់បានសរសេរថា លោក កូ យូ-ហាន ប្រធានស្ថាប័នកូរ៉េដើម្បីរួមរួមជាតិ ជាស្ថាប័នវិភាគអំពីកូរ៉េខាងជើងបានផ្តល់យោបល់នៅទីក្រុងសេអ៊ូលថា ផ្នែកចារកម្មរបស់កូរ៉េខាងត្បូងធ្លាប់បានជូនដំណឹងទៅរដ្ឋសភាកូរ៉េខាងត្បូងថា នាងតូច ជូ-អេ ជាកូនទីពីររបស់លោក គីម ជុង-អ៊ុន គាត់មានកូនបីនាក់ កូនច្បងជាប្រុស កូនទីពីរជាស្រី ឯកូនទីបីមិនដឹងថាភេទអ្វីនៅឡើយ ។ គាត់ថា ជូ-អេ ជាកូនទីពីរ ហើយចាប់ផ្តើមត្រៀមខ្លួនបន្តអំណាចពីឪពុក គីម ប៉ុន្តែនាងតូច ជាបេក្ខភាពម្នាក់ ក្នុងចំណោមច្រើននាក់ ដែលនឹងត្រូវធ្វើមេដឹកនាំកូរ៉េខាងជើងនាថ្ងៃអនាគត ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជឿថា ជូ-អេ ទើបមានអាយុ ១០ ឆ្នាំ បានបង្ហាញខ្លួនជាច្រើនដងជាមួយឪពុករបស់នាងនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ បន្ទាប់ពីការបង្ហាញខ្លួនរបស់នាងជាលើកដំបូងកាលពីខែវិច្ឆិកាឆ្នាំមុន ក្នុងពេល​នាង​ចូល​រួម​ការ​ធ្វើ​តេស្ត​មីស៊ីល​អន្តរទ្វីប ។ ទោះ​បី​ជា​នាង​បង្ហាញ​ខ្លួន​ជា​ញឹក​ញាប់​ក៏​ដោយ អ្នក​សង្កេត​ការណ៍​នយោបាយ​ជា​ច្រើន​បាន​ចាត់​ទុក​ថា​ ​រូប​នាងមានលទ្ធភាពតិចតួចក្នុងការស្នងមរតកនយោបាយ ដោយ​សារ​តែ​សង្គម​កូរ៉េ​ខាង​ជើង​ដែល​គ្រប់គ្រង​ដោយ​បុរស និងពាក្យចចាមអារ៉ាមនោះ កូនប្រុសច្បងរបស់លោក គឹម គឺជាបុរស ៕ 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម