តម្រួតថៃចាប់អ្នកសុំទានខ្មែរ ៣៧ នាក់នៅទីក្រុងផាថាយ៉ា

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី27 ខែឩសភា ឆ្នាំ2023 ម៉ោង 7:08 នាទី ល្ងាច

  ដោយ សូរ្យរិទ្ធ៖   

តម្រួតថៃបានទៅចាប់អ្នកសុំទានខ្មែរនៅប៉ាថាយ៉ា ខេត្តឈុនប៊ុរី ប្រទេសថៃ ដែលជាខេត្តជាប់សមុទ្រនៃតំបន់ទេសចរណ៍ ។ នេះបើតាមកាសែត MRGonline  របស់ថៃផ្សាយនៅថ្ងៃទី ២៧ ឧសភា នេះ ។

យោងតាមច្បាប់ថៃ បទបង្ខិតបង្ខំ ការលើកទឹកចិត្ត ការយល់ព្រម ឬអំពើណាមួយដែលនាំឱ្យកុមារក្លាយជាអ្នកសុំទាន ឬប្រើប្រាស់កុមារជាឧបករណ៍សម្រាប់សុំទាន ឬប្រព្រឹត្តបទល្មើស ឬធ្វើសកម្មភាពតាមរបៀបណាមួយ ដែលជាការកេងប្រវ័ញ្ចលើពលកម្មកុមារដោយខុសច្បាប់ បានត្រូវចាប់ប្រជាពលរដ្ឋ​ខ្មែរ ទាំង​កុមារ និង​មនុស្ស​ពេញវ័យ សរុប​ចំនួន ៣៧ ​នាក់។

ចាប់នៅចំណុច​ទី​ពីរ ភូមិផនភិមល ដែលជាផ្ទះជួល ២ ជាន់ ផ្ទះ ២ ល្វែង រួមដោយផ្ទះប្រក់ស័ង្កសីស្ថិតក្នុងសយ ណាក់កឿ ១៤ ឃុំណាកឿ ស្រុកបាងលៈមុង បានរកឃើញគ្រួសារខ្មែរនៅជាមួយគ្នា មានមនុស្សពេញវ័យ និងកុមារចាប់ពីអាយុ ៨ ឆ្នាំ សរុបចំនួន ២៧ នាក់ មានឧបករណ៍សម្រាប់ប្រើជាអ្នកសុំទាន ជាកែវចាន និងប្រាក់កាក់ជាច្រើន ។

ពលរដ្ឋខ្មែរទាំងអស់ រកមិនមានឯកសារអត្តសញ្ញាណទេ បន្ទាប់មកសមត្ថកិច្ចបានបង្ហាញដីកាចាប់ខ្លួនចំនួន ៥នាក់ ប្រុស ២នាក់ ស្រី៣នាក់ ។ មានបុរសម្នាក់ដែលប្រាប់ថាឈ្មោះ អូ អាយុ ២៧ឆ្នាំ ដែលអះអាងថា មិនមែនជាអ្នកសុំទាន ជាអ្នកធ្វើការនៅក្នុងសណ្ឋាគារ ដោយមិនមានឯកសារណាមួយឡើយ ហើយ​ក៏​បាន​សារភាព​ថា​ បន្ទាប់​ពី​ក្រុម​អ្នក​សុំ​ទាន​បាន​លុយ មនុស្សមួយចំនួនបាននាំគ្នាលេងបៀ។

ដំបូង​ឡើយ​គេ​ក៏​ដឹង​ដែរ​ថា ក្រុម​អ្នក​សុំទាន​ទាំងនេះ​បាន​រត់គេច​ចូល​ទីក្រុង​ដោយ​ខុសច្បាប់​តាម​បណ្តាញ​នានា​ ជាមួយ​នឹង​ឥរិយាបថ​ដឹក​កូន​ទៅ​អង្គុយ​នៅ​កន្លែង​ផ្សេងៗ​ជាមួយ​ភ្ញៀវ​ទេសចរ​ជា​ច្រើន ។ អ្នកសុំទាន​រក​បាន​យ៉ាង​ហោច​ណាស់ ៣០០-១០០០ បាត​ក្នុង​មួយ​ថ្ងៃ។

មន្ត្រីប៉ូលិសបានសម្របសម្រួលមន្ត្រីអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សក្នុងខេត្តឈុនបុរី តម្រៀបមនុស្សម្នាក់ៗ ថាតើមានទំនាក់ទំនងរវាងមនុស្សពេញវ័យដែលអះអាងថាជាឪពុកម្តាយ ពិតប្រាកដឬអត់ ​បើ​មិន​ដូច្នោះ​ទេ នឹង​ក្លាយ​ជា​ការ​ជួញ​ដូរ​មនុស្ស ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម