ឲ្យតែប្រជាជននៅស្រឡាញ់ នៅតែឈ្នះឆ្នោត! លោក អេដូហ្គាន ឈ្នះឆ្នោតក្នុងអាណត្តិទី៣ របស់ប្រទេសទួរគី

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី29 ខែឩសភា ឆ្នាំ2023 ម៉ោង 9:09 នាទី ព្រឹក

ដោយ ម៉ារ៉ា៖

អ្វីដែលប្រជាជនស្រឡាញ់ និងទុកចិត្ត មានភាពកក់ក្តៅ ប្រជាជននៅតែបោះឆ្នោតឲ្យជាប់ទោះប៉ុន្មានអាណត្តិក៏ដោយ ពោលគឺមេដឹកនាំណា ធ្វើឲ្យប្រទេសសមម្បូរសប្បាយ មានសន្តិភាព គឺមេដឹកនាំនោះតែជាប់ឆ្នោត ។

ជាក់ស្តែង លោក រីសឹប តៃយីប អេដូហ្គាន (Recep Tayyip Erdogan) បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតជុំទីពីរនៃការបោះឆ្នោតទួរគី បន្ទាប់ពីបានយកឈ្នះលើក្រុមប្រឆាំងយ៉ាងច្រើនលើសលប់ នឹងបាន​ត្រឡប់​មក​គ្រប់គ្រង​ប្រទេស អាណត្តិថ្មី ។ គាត់ក្លាយជាមេដឹកនាំទួរគីដែលកាន់អំណាចយូរបំផុតក្នុងរយៈពេលជាង 100 ឆ្នាំ ។

ថ្ងៃទី ២៩ ឧសភានេះ CNN រាយការណ៍ថា ការរាប់សន្លឹកឆ្នោតរបស់ក្រុមប្រឹក្សាបោះឆ្នោតជាន់ខ្ពស់របស់ប្រទេសទួរគីបាននិយាយថា បន្ទាប់ពីរាប់សន្លឹកឆ្នោតបាន 99.43 ភាគរយ ប្រធានាធិបតី រេសឹប តៃយីប អេដូហ្គាន បានឈ្នះការបោះឆ្នោតជាមួយនឹង 52.14 ភាគរយនៃសន្លឹកឆ្នោតប្រឆាំងនឹងគូប្រជែងរបស់គាត់គឺ លោក គេម៉ាល់ គីលី ដារ៉ូកលូ (Kemal Kili Gdaroglu) មកពីគណបក្សសម្ព័ន្ធប្រឆាំងបានឈ្នះ 47.86% នៃសម្លេងឆ្នោត។

ជ័យជម្នះនេះមានន័យថា លោក អេដូហ្គាន បន្តកាន់តំណែងយ៉ាងតិចប្រាំឆ្នាំទៀត ដោយឈានចូលទសវត្សរ៍ទី ៣ របស់គាត់បន្ទាប់ពីការគ្រប់គ្រងរយៈពេល 20 ឆ្នាំ ដែលជាមេដឹកនាំទួរគីកាន់អំណាចយូរបំផុតចាប់តាំងពីលោក មុស្តា ហ្វា កេម៉ាល់ អាតាទួក (Musta. Fa Kemal Ataturk) ស្ថាបនិកនៃប្រទេសទួរគី ។

មេដឹកនាំទួរគីបាននិយាយថា អាទិភាពរបស់រដ្ឋាភិបាលគឺប្រយុទ្ធប្រឆាំងនឹងអតិផរណា និងបន្តព្យាបាលប្រជាជនដែលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏សាហាវកាលពីថ្ងៃទី ៦ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង ៥០.០០០ នាក់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម