លេខរៀងគណបក្សប្រជាជនកម្ពុជា ១៨ តាមជំនឿ ៨+១=៩ លេខ ៩ ល្អ

នយោបាយថ្ងៃច័ន្ទុ ទី29 ខែឩសភា ឆ្នាំ2023 ម៉ោង 10:29 នាទី ព្រឹក

នៅព្រឹកនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតកម្ពុជា បានចាប់ឆ្នោតលេខរៀងគណបក្សនយោបាយ ទាំងអស់ ១៨ គណបក្ស ។ អ្វីដែលចាប់អាមរ្មណ៍ គឺគណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ ចុងក្រោយគេទាំងអស់ ប៉ុន្តែជាលេខរៀងល្អព្រោះថា ឲ្យតែបូកទៅ ១+៨ ស្មើ ៩ ជាលេខធំ តែនេះជាការបូកតាមជំនឿ ព្រោះពលរដ្ឋមានជំនឿ ទាំង​លេខឡាន លេខម៉ូតូ តែងរើសយកលេខ ៩ ។ គណបក្សប្រជាជនជាគណបក្សនយោបាយធំជាងគេ ក្នុងចំណោមគណបក្សនយោបាយដែលចុះបញ្ជីនៅ គ.ជ.ប. ។ ទោះយ៉ាងណា នេះជាទស្សនៈផ្ទាល់ខ្លួនរបស់ Admin មតិអ្នកទេ ។

ការចាប់ឆ្នោតនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមព្រះវត្តមានសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រមទាំងតំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់ ។

តោះ ចូរអាន គណបក្សណាមានលេខរៀងៗ ដូចខាងក្រោម៖

១៖ សំបុកឃ្មុំ
២៖ គណបក្សខ្មែរតែមួយ
៣៖ សញ្ជាតិកម្ពុជា
៤៖ ខ្មែររួបរួមជាតិ
៥៖ កម្លាំងប្រជាធិបតេយ្យ
៦៖ កសិករ
៧៖ ស្រ្តីដើម្បីស្ត្រី
៨៖ គណបក្សខ្មែរឈប់
៩៖ ហ្វ៊ុនស៉ិនប៉ិច
១០៖ ធម្មាធិបតេយ្យ
១១៖ គណបក្សមូលដ្ឋាន
១២៖ បំណងប្រជាពលរដ្ឋ
១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ ឯកភាពជាតិខ្មែរ
១៥៖ ខ្មែរអភិរក្ស
១៦៖ យុវជនកម្ពុជា
១៧៖ ជនជាតិដើមប្រជាធិបេតយ្យ
១៨៖ គណបក្សប្រជាជនកម្ពុជា

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម