តើបំណុលបរទេសរបស់ប្រទេសមីយ៉ាន់ម៉ាប៉ុន្មាន?

សេដ្ឋកិច្ចថ្ងៃច័ន្ទុ ទី29 ខែឩសភា ឆ្នាំ2023 ម៉ោង 5:08 នាទី ល្ងាច

 អត្ថបទបង ម៉ារ៉ា៖

កាសែតថៃបានចុះផ្សាយពីបំណុលនៃប្រទេសមីយ៉ាន់ម៉ារឲ្យដឹងថា ស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាល គិតត្រឹមចុងខែកញ្ញា ឆ្នាំ 2021 មានចំនួន 25,8 ពាន់លានដុល្លារ ដោយ​ជប៉ុន​ជា​ម្ចាស់​បំណុល​ធំ តាមពីក្រោយដោយប្រទេសចិន, បំណុលរដ្ឋាភិបាលសរុបមានចំនួន 53.83% នៃផលិតផលក្នុងស្រុកសរុប (GDP) ។

ក្រុមហ៊ុន អេលេវិន មេឌា គ្រុប (Eleven Media Group) បាន​បង្ហាញ​តួ​លេខ​មួយ​ចំនួន​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដែលបញ្ចប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2021 ជាព័ត៌មានដែលសរសេរនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ 2021-2022 របស់ក្រសួងផែនការ និងហិរញ្ញវត្ថុ ។

យោងតាមព័ត៌មានពីរបាយការណ៍ប្រចាំឆ្នាំបានឱ្យដឹងថា គិតត្រឹមថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2021 រដ្ឋាភិបាលមីយ៉ាន់ម៉ាមានបំណុលកម្ចីបរទេសសរុបចំនួន 25,850.366 លានដុល្លារសហរដ្ឋអាមេរិក ។ ម្ចាស់បំណុលក្នុងលំដាប់ ៥ ដំបូងមាន ១. ជប៉ុន ២. ចិន ៣. សហព័ន្ធអភិវឌ្ឍន៍អន្តរជាតិ (IDA) ៤. ក្រុមធនាគារពិភពលោក ៤. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រទេសអាល្លឺម៉ង់ ។

ក្រសួង ៥ ដែលត្រូវចំណាយថវិកាច្រើនបំផុតរបស់មីយ៉ាន់ម៉ា ហើយជាប្រាក់កម្ចីពីបរទេស គឺ ១.ក្រសួងអគ្គិសនី និងថាមពល ២. ក្រសួងផែនការ និងហិរញ្ញវត្ថុ ៣. ក្រសួងដឹកជញ្ជូន និងគមនាគមន៍ ៣. ក្រសួងសំណង់ និងក្រសួងឧស្សាហកម្ម ។

គិតត្រឹមថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2021 ស្ថានភាពបំណុលរបស់រដ្ឋាភិបាលគិតប្រាក់ចាត (ប្រាក់មីយ៉ាន់ម៉ា) សរុបចំនួន 58,256 ពាន់លានចាត ស្មើនឹង 53.83% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលក្នុងនោះបំណុលបរទេសមានចំនួន 18,367 ពាន់លានចាត 16.97% នៃផលិតផលក្នុងស្រុកសរុប និង បំណុលក្នុងបរទេស 39,889 ពាន់លានចាតស្មើនឹង 36,86% នៃផលិតផលក្នុងស្រុកសរុប។

ក្នុងចំណោមបំណុលខាងក្រៅរបស់រដ្ឋាភិបាលចំនួន 18,367 ពាន់លានចាត សមាមាត្រ 53.83% នៃ GDP កម្ចីពីអង្គការអន្តរជាតិ 5,223 ពាន់លានចាត គឺជាប្រាក់កម្ចីរវាងរដ្ឋមួយទៅរដ្ឋ 13,144 លានចាត ៕



ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម