ថៃថា មានការយល់ច្រឡំលើបណ្តាញសង្គម ដែលថាបណ្តេញពលករបរទេស មានខ្មែរ ឡាវ មីយ៉ាន់ម៉ា ជារឿងមិនពិត

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី29 ខែឩសភា ឆ្នាំ2023 ម៉ោង 7:13 នាទី ល្ងាច

  Admin សូរ្យរិទ្ធ ៖ 

ប្រភព prachachat

អគ្គនាយកដ្ឋានការងារប្រទេសថៃបានបញ្ជាក់ថា ក្រោយថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ ថៃនៅតែជួលពលករជនជាតិឡាវ កម្ពុជា និងមីយ៉ាន់ម៉ាឱ្យនៅធ្វើការដដែល ដោយគ្រាន់តែកែតម្រូវទីតាំងដាក់ស្នើតាមតម្រូវការដើម្បីមានភាពងាយស្រួលរបស់សហគ្រិន ។

នៅថ្ងៃច័ន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ផៃរ៉ុត ចូទីកាស្ទីរ៉ា (Phairot Jotikasthira) អគ្គនាយកនៃអគ្គនាយកដ្ឋានការងារថៃ បានបង្ហើបឲ្យដឹងថា មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការយល់ច្រឡំ ស្តីពីការកែសម្រួលដំណើរការដាក់ពាក្យស្នើសុំការងាររបស់ពលករជនជាតិខ្មែរ ឡាវ មីយ៉ាន់ម៉ា (Demand) ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ។ ពាក្យចចាមអារាមតាមបណ្តាសង្គម ដែលថាថៃនឹងមិនទទួលយកពាក្យស្នើសុំការងាររបស់ជនបរទេសកម្ពុជា និងឡាវ គឺមិនពិតនោះទេ។

នាយកដ្ឋានការងារបានបញ្ជាក់ទៀតថា ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រសិនបើនិយោជក ឬគ្រឹះស្ថានអាជីវកម្មនានា មានបំណងនាំពលករជនជាតិឡាវ កម្ពុជា និងមីយ៉ាន់ម៉ា មកធ្វើការក្នុងប្រទេសដោយស្របច្បាប់ (MOU) ពួកគេនៅតែអាចស្នើសុំការងារបាន ដោយ​តម្រូវ​ឱ្យ​និយោជក សហគ្រិន​ដាក់​សំណើ​សុំនៅ​ការិយាល័យ​ការងារ​ខេត្ត ការិយាល័យការងារទីក្រុងបាងកក តំបន់ ១-១០ ខណៈ​ដែល​នាយកដ្ឋាន​ការងារ (កណ្តាល) នឹង​លែង​ទទួល​យក​សំណើ​នាំចូល​កម្មករ​ទាំង​ពីរ​សញ្ជាតិ (ខ្មែរ និងឡាវ) ហើយ ។ សម្រាប់ជនជាតិមីយ៉ាន់ម៉ា តម្រូវឱ្យនិយោជក សហគ្រិន ដាក់ពាក្យស្នើសុំការងារជនបរទេស (តម្រូវការ) នៅនាយកដ្ឋានការងារ (កណ្តាល)។

«​បច្ចុប្បន្ន​ស្ថានភាព​កូវីដ​ត្រូវបានសាបហើយ ទើបនាយកដ្ឋានការងារ ដំណើរការដាក់ស្នើតម្រូវការត្រូវបានកែប្រែដើម្បីធ្វើឱ្យដំណើរការនៃការនាំជនបរទេសចូលមកធ្វើការនៅប្រទេសថៃកាន់តែងាយស្រួល និងលឿនជាងមុន ដើម្បីបំពេញតម្រូវការរបស់និយោជក និងសហគ្រិន។

ទោះយ៉ាងណាក៏ដោយ និយោជក គ្រឹះស្ថាន និងជនបរទេស ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ការិយាល័យ​ការងារ​ខេត្ត​គ្រប់​ខេត្ត ការិយាល័យការងារទីក្រុងបាងកក តំបន់ 1-10 ឬតាមទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងការងារ ទូរស័ព្ទលេខ 1506 ចុច 2 នាយកដ្ឋានការងារ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម