ការបើកស៊ីហ្គេមអស្ចារ្យប៉ុណ្ណឹងទៅហើយ ទម្រាំសម្តេចតេជោថា ពិធីបើក «អាស៊ាន ប៉ារ៉ាហ្គេម» ល្អជាងហ្នឹងទៅទៀត!

ព័ត៌មានសង្គមថ្ងៃពុធ ទី31 ខែឩសភា ឆ្នាំ2023 ម៉ោង 1:27 នាទី ល្ងាច

Admin Sorith

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកឲ្យប្រើស្ពានថា «ពិធីបើក អាស៊ាន ប៉ារ៉ាហ្គេមលើកទី ១២ នៅកម្ពុជា គឺល្អជាងពិធីបើកស៊ីហ្គេមទៅទៀត» ។ ប្រសាសន៍របស់សម្តេចក្នុងពិធីសម្ពោធស្ពានឆ្លងទន្លេសាប ។ 

ការលេងខ្លួនដ៏អស្ចារ្យនៅពេលបើកស៊ីហ្គេមប៉ុណ្ណឹង ធ្វើឲ្យពិភពលោកទទួលស្គាល់ និងកោតស្ញប់ស្ញែងទៅហើយ ចុះទម្រាំ «ពិធីបើកអាស៊ាន ប៉ារ៉ាហ្គេម» ល្អជាងទៀត នរណាមិនចង់ទៅមើល ។

ក្នុង​ឱកាសនោះ សម្តេចតេជោបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាលើកស្ទួយកីឡាជនពិការទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ «អាស៊ាន ប៉ារ៉ាហ្គេមលើកទី១២» នៅកម្ពុជា ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ៣-៩ ខែមិថុនា ឆ្នាំ ២០២៣ នេះតទៅហើយ ។

ឮប្រសាសន៍សម្តេចបែបនឹះ ធ្វើឲ្យ Admin និងប្រជាពលរដ្ឋ ជ្រួលចង់ទៅចូលរួមឃើញផ្ទាល់ភ្នែកម្តងទៀត ។

តោះ! រង់ចាំថ្ងៃបើកទី ៣ ខែមិថុនា ឆ្នាំ ២០២៣ ចាំទៅមើលទាំងអស់គ្នា!


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម