សម្តេចតេជោ៖ ការបោះឆ្នោត មិនបាច់បញ្ជូនអ្នកសង្កេតការណ៍មកក៏ហី ព្រោះដំណើរការបោះឆ្នោតអាស្រ័យលើប្រជាពលរដ្ឋកម្ពុជា និង គ.ជ.ប.

នយោបាយថ្ងៃអាទិត្យ ទី04 ខែមិថុនា ឆ្នាំ2023 ម៉ោង 11:38 នាទី ព្រឹក

ដោយ តារារិទ្ធ៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា កុំបញ្ចូលឈ្មោះ សេង ធារី (អប្សរាក្បាលត្រង៉ោល) ក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសជាដាច់ ខាត ។ សម្ដេចតេជោបានប្រកាសជាសាធារណៈថាសម្ដេចនឹងមិនលើកលែងទោសចំពោះអ្នកណាម្នាក់ឡើយ ប្រសិនបើមានការអន្តរាគមន៍ពីបរទេស ដោយសារតែសម្ដេចមិនទុកចិត្តជនបរទេសមួយចំនួនដែលចូលចិត្តរំខាន និងចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ។ (សម្តេចតេជោមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយកម្មករសួនឧស្សាហកម្មខេមតុន) ។

សម្តេចលើកឧទាហរណ៍ពីអប្សរាក្បាលត្រង៉ោល កុំសង្ឃឹមទទួលបានការលើកលែងទោស ។ អប្សរាក្បាលត្រងោលមួយសម្រាប់រដ្ឋមន្ត្រីយុត្តិធម៌កុំដាក់ចូលក្នុងបញ្ជីនៃការបន្ធូរបន្ថយទោសតាមរយៈបុណ្យចូលឆ្នាំបុណ្យ ភ្ជុំបិណ្ឌបុណ្យ ស្អីៗគឺកុំអន្តរាគមន៍លើកលែងទោសតែម្ដង គឺទុករហូតដល់ថ្ងៃចុងក្រោយតែម្ដង ព្រោះអត់មានប្រយោជន៍ទេ !

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្នកប្រព្រឹត្តល្មើសច្បាប់ត្រូវតែអនុវត្តច្បាប់របស់កម្ពុជាជាធរមាន ដោយមិនមានការលើកលែង ហើយក៏ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាតឲ្យមានការលូកដៃចូលរបស់បរទេសណាមួយក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។

ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជាខាងមុខ សម្តេចព្រមានថា ប្រទេសមួយចំនួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍​មក សម្ដេចតេជោថ្លែងថា គឺមិនចាំបាច់បញ្ជូនមកទេ ព្រោះថាដំណើរការបោះឆ្នោត គឺអាស្រ័យលើប្រជាពលរដ្ឋកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ទៅគឺមានបណ្ដឹងក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ទៀតព្រះមហាក្សត្រ ព្រះអង្គកោះប្រជុំសភា និងបង្កើតរាជរដ្ឋាភិបាល ព្រះមហាក្សត្រឡាយព្រហស្តលេខាចប់រឿងហើយ វាអត់ត្រូវការអ្នកឯងគាំទ្រឬមិនគាំទ្រទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម