សម្តេចតេជោ ហ៊ុន សែន យើងនៅតែបន្តធ្វើកំណែទម្រង់ «កែទម្រង់ ៩៩% រស់  មិនកែទម្រង់ ៩៩% ស្លាប់»

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែមិថុនា ឆ្នាំ2023 ម៉ោង 9:37 នាទី ព្រឹក

ដោយ តារារិទ្ធ៖

នៅព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣ នេះសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជាថ្មីថាកែទម្រង់ ៩៩% រស់ មិនកែទម្រង់ ៩៩% ស្លាប់ ។ ដូច្នេះកិច្ចការវិស័យយុត្តិធម៌និងតុលាការរបស់យើងត្រូវធ្វើការខេត្តទម្រង់បន្តទៀត ។

សម្តេចតេជោបន្តថា កន្លងមកយើងផ្ដួចផ្ដើមឲ្យមានសាលាឧទ្ធរណ៍ភូមិភាគ បើមិនមានសាលាឧទ្ធរណ៍នៅតាមភូមិភាគទេ ច្បាស់ជាសំណុំរឿងកកស្ទះនៅសាលាឧទ្ធរណ៍ភ្នំពេញច្រើន ។

សម្តេចតេជោបន្តថាហេតុនេះហើយទើបយើងខិតខំបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវិស័យយុត្តិធម៌ និងតុលាការដោយបង្កើនក្របខ័ណ្ឌនៅតាមតុលាការសាលាឧទ្ធរណ៍នៅតាមបណ្ដាខេត្ត។

សម្តេចបន្តថាចៅក្រមរបស់យើងនៅ ក្នុងតុលាការកំពូលបច្ចុប្បន្នចាស់ៗណាស់ទៅហើយ ខ្លះមានអាយុដល់៨០ ឆ្នាំហើយ អញ្ចឹងយើងត្រូវការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យតុលាការនេះឲ្យបានច្រើន។

សម្តេចបានថ្លែងក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជានិងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រ ឡាបញ្ជី សិស្សអាជ្ញាសាលា និង សិស្សសារការី ចំនួន ១,៨៣៥នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម