សម្ដេចតេជោបញ្ជាឲ្យបង្ក្រាបជាបន្ទាន់ ការកាប់រានដីរបស់រដ្ឋ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែមិថុនា ឆ្នាំ2023 ម៉ោង 9:37 នាទី ព្រឹក

ដោយ តារារិទ្ធ៖

នៅព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣នេះសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា បានដាក់បញ្ជាឲ្យអាជ្ញាធរតាមបណ្តាខេត្ត បញ្ឈប់សកម្មភាពកាប់រានរំលោភដីរដ្ឋជាបន្ទាន់។ អ្នកណាក៏​ដោយ មានក៏ដោយ ក្រក៏ដោយ គឺជាដីរបស់រដ្ឋ មិនអាចបណ្ដោយឲ្យកាប់រៀនបានទេ។ 

សម្តេចថ្លែងបែបនេះ នៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជានិងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រ ឡាបញ្ជី សិស្សអាជ្ញាសាលា និង សិស្សសារការី ចំនួន ១,៨៣៥នាក់ ។

សម្តេចតេជោបានបន្តឲ្យដឹងថាៈ ល្ងាចមិញសម្តេចបានចេញសារទៅតាមបណ្ដាខេត្តឲ្យបង្រ្កាបជាបន្ទាន់ការកាប់រានដីធ្លីរបស់រដ្ឋ ។

សម្តេចថ្លែងថា«ឲ្យតែពេលជិតបោះឆ្នោត គឺតែងមានការទន្ទ្រានយកដីរដ្ឋ។ ឥឡូវនេះ កាប់ច្រើនគឺនៅខេត្តខេត្តពោធិ៍​សាត់ ។ ចៅហ្វាយខេត្តបានប្រាប់អំពីរឿងនេះយប់មិញ, មានខេត្តមួយចំនួនក៏បានជូនព័ត៌មានមកថា មានអាក្រុមដើរកាប់យកដីរដ្ឋតែម្ដង ហើយនៅពេលដែលយើងធ្វើសកម្មភាព គឺគេនឹងថតសកម្មភាពរបស់យើងបង្ក្រាបហ្នឹងយកទៅផ្សព្ធផ្សាយ ។ ដូច្នេះសូមបញ្ឈប់សកម្មភាពជាបន្ទាន់»។

សម្តេចបន្តថា វាមិនដែលអាណាមួយយប់ ធ្វើតែបានផ្ទះ ៥០០ ខ្នងនោះទេ ។ ដល់យើងបង្ក្រាបគេថាគណបក្សប្រជាជនបំពានលើប្រជាជនក្រីក្រ ធ្វើបាបជនក្រីក្រ ។ ឥឡូវយើងត្រូវទប់ស្កាត់កុំឱ្យវាកើតមា នឲ្យសោះ។

សម្តេចក៏បានសុំឲ្យខាងសិទ្ធិមនុស្ស និងអ្នកប្រជាធិបតេយ្យសូមមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗ ។ រាជរដ្ឋាភិ​បាលមានកាតព្វកិច្ចចាំបាច់ដើម្បីការពារនូវសណ្ដាប់ធ្នាប់ ការពារនូវធនធានធម្ម ជាតិ និងព្រៃឈើរបស់យើង ។ បើមិនអញ្ចឹងឲ្យតែដល់ពេលបោះឆ្នោត គឺតែងកើតមាន គ្រប់ចៅហ្វាយខេត្តទាំងអស់ធ្វើកិច្ចការងារនេះ ។

សម្តេចបន្តថា យើងដឹងថា អ្នកណានៅពីក្រោយខ្នង ប៉ុន្តែមានពេលខ្លះអ្នកមានអំណាចរបស់យើងក៏ទៅធ្វើរឿងហ្នឹងដែរ ។ អ្នកមានលុយក៏ទៅជួលឲ្យគេកាប់ដែរ រួចហើយឲ្យលុយទៅប្រជាជន ថ្ងៃក្រោ យយកឈ្មោះប្រជាជនទៅពាំង ដល់ពេលរដ្ឋធ្វើសម្បទានឲ្យដីហ្នឹង វាមិនមែនបានទៅប្រជាជនឯណាគឺវាបានទៅអ្នកមាន លុយអញ្ចឹងទេកុំអោយវាកើតមាន ។

សម្តេចតេជោក៏បានព្រមានចំពោះមន្រ្តី ស្ថាប័នរដ្ឋ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមិនត្រូវចូលពាក់ព័ន្ធរឿងនេះទេ ប្រសិនជាមានការពាក់ព័ន្ធក្នុងរឿងនេះ ហ៊ុន សែន មិនអាចទុកឱ្យមាននៅក្នុងក្របខណ្ឌរដ្ឋទៀតទេ រាប់ទាំងមន្ត្រីតុលាការផង គឺ«ខ្ញុំអត់ចាប់តុលាការទេ គឺខ្ញុំចាប់មនុស្សខូច»ទេ ។

សម្តេចតេជោក៏បានបញ្ជាឲ្យមេបញ្ជាការកងរាជអាវុធហត្ថ រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីបរិស្ថានត្រូវធ្វើកិច្ចការងារនេះឲ្យបានទាន់ពេលវេលា ចង់អ្នកណាផ្សាយអីផ្សាយទៅ គឺយើងធ្វើដើម្បីការពារសណ្ដាប់ធ្នាប់ផលប្រយោជន៍សង្គម និងស្ថិរភាពនយោបាយ ដើម្បីកុំឲ្យជិតបោះឆ្នោតគេថារដ្ឋាភិបាលថ្នមអញ ដូច្នេះអញអាចបំពានអ្វីក៏បាន ប៉ុន្តែឥឡូវនេះគឺបង្ក្រាបតែម្ដង តែកុំបាច់យកកាំភ្លើងទៅបាញ់ប្រហារ បើហ៊ានតដៃវាអត់មានស្អីទេ ប្រទេសណាក៏គេមានខ្នោះ ក៏គេមានគុកដែរ កុំមកចោទតែកម្ពុជាម្នាក់ឯង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម