សម្ដេចប្រាប់ទូតវៀតណាមឲ្យជួយចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ដែលបម្រុងចូលប្រទេសវៀតណាម

ព័ត៌មានសង្គមថ្ងៃពុធ ទី07 ខែមិថុនា ឆ្នាំ2023 ម៉ោង 9:57 នាទី ព្រឹក

នៅព្រឹកថ្ងៃទី ៧ មិថុនា២០២៣នេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងប្រាប់ទៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ឲ្យវៀតណាមជួយចាប់ខ្លួនបុគ្គលម្នាក់ដែរជាទណ្ឌិតកម្ពុជាមានដីកាចាប់ខ្លួន កំពុងប្រើប៉ាស្ព័របារាំងក្លែងជាទេសចរណ៍ចូលទៅក្នុងប្រទេសវៀតណាម ។

សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំសុំផ្តាំទៅឯកអគ្គរដ្ខទូតវៀតណាមផងថា ប្រយ័ត្នអាម្នាក់នោះប្រឡំចូលទៅវៀត ណាមដែលប្រើប៉ាស្ព័របារាំង ព្រោះគេមានផែនការចូលមកលេងវៀតណាម ។ ទៅម៉ាឡេស៊ីត្រូវបានម៉ាឡេស៊ីឲ្យចេញគេមានផែនការចូលមកថៃ និងគេមានផែនការចូលទៅវៀតណាមដោយប្រើប៉ាស្ព័របារាំង ដូច្នេះបើសិនជាចូលទៅវៀតណាម ខ្ញុំស្នើឲ្យវៀតណាមចាប់ខ្លួនឲ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន។

បើវៀតណាមមិនចាប់ឱ្យ គឺយើងមានបញ្ហាជាមួយគ្នាហើយ ឥឡូវចង់ចូលមកក្នុងជាទេសចរណ៍ ដូច្នេះបើចូលមកដល់សុំចាប់ខ្លួនឲ្យខ្ញុំព្រោះជាទណ្ឌិតដែលមានដីកាចាប់ខ្លួន»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ល្បឿនលឿន​ភ្នំពេញ-​បា​វិតនិងបើកការ ដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គនិងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម